ប្រជាជនទូទាំងប្រទេសវៀតណាមរួមដៃជួយឧបត្ថម្ភប្រជាជនរង់គ្រោះទឹកជំនន់នៅភាគកណ្តាលវៀតណាម
21/10/2013 10:38
(VOVworld)-កម្មាភិបាល យុទ្ធជនចំនួន១០០០នាក់ នៅបណ្តាអង្គភាពកងទ័ព ដែលបោះទ័ពលើភូមិភាគ Quang Nam ភាគកណ្តាលវៀតណាម កំពុងជួយ ប្រជាជំនះពុះពារលើផលវិបាកដោយគ្រោះធម្មជាតិ។

រូបថតៈnhandan.vn (VOVworld)-កម្មាភិបាល យុទ្ធជនចំនួន១០០០នាក់នៅបណ្តាអង្គភាពកងទ័ពដែល បោះទ័ពលើភូមិភាគ Quang Nam ភាគកណ្តាលវៀតណាម កំពុង ជួយប្រជាជំនះ ពុះពារលើផលវិបាកដោយគ្រោះធម្មជាតិ។នៅបណ្តាតំបន់សំខាន់ៗដូចជាស្រុក Duy Tien, Dien Ban កម្មាភិបាល យុទ្ធជនរបស់កងកម្លាំងប្រដាប់អាវុធ បានជួយប្រជា ជនជុសជួលផ្ទះស្នាក់នៅ ធ្វើ ផ្លូវគមនាគម និងធ្វើត្រួសត្រាយរាល់សំណងធារា សាស្ត្រ ពិនិត្យនិងព្យាបាលជំងឺជូនប្រជាជននៅតំបន់រងផលប៉ះពាល់ដោយខ្យល់ព្យុះ ទឹកជំនន់ផងដែរ។ ក្នុងពេលនោះសមាគមកាកបាទក្រហមខេត្ត Thua Thien-Hue ទើបនឹង ចុះទៅ សាកសួរសុខទុក្ខនិងចែកអំណោយចំនួន១០២ចំណែក ដែល១ចំណែក មានតម្លៃពី ៤០ម៉ិនដុង ដល់១លាន៥សែនដុងសម្រាប់គ្រួសាររងការខូចខាតនៅឃុំ Huong Phong ទីរួមស្រុក Huong Tra នៅខេត្តThua Thien – Hue ផងដែរ៕
Related






