VOV WorldVOV World
ប្រជាជននៅតំបន់ដីសណ្តទន្លេ Cuu Long ជឿជាក់យ៉ាងមុតមាំលើមហាសន្និបាតលើកទី១៤ របស់បក្ស
21/01/2026 11:25
(VOVWORLD) - ដោយឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្សដែលកំពុងប្រព្រឹត្តទៅ កម្មាភិបាល បក្ខជននិងប្រជាជនទីក្រុងកឹនធើ បានផ្ដាំផ្ញើនូវជំនឿជាក់ថា មហាសន្និបាតនឹងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សុខាភិបាល និងអប់រំ ដើម្បីឱ្យតំបន់ដីសណ្តទន្លេ Cuu Long អាចឈានទៅមុខយ៉ាងខ្លាំងក្លា និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងសម័យកាលថ្មី។
ប្រជាជននៅតំបន់ដីសណ្តទន្លេ Cuu Long ជឿជាក់យ៉ាងមុតមាំលើមហាសន្និបាតលើកទី១៤ របស់បក្ស
ក្នុងអាណត្តិកន្លងមក បក្សនិងរដ្ឋបានផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយុទ្ធសាស្ត្រសម្រាប់តំបន់ដីសណ្តទន្លេ Cuu Long។ (រូបថត៖ VOV) លោក ហ្វាន វ៉ាន់ តិនតៃ រស់នៅក្នុងទីក្រុងកឹនធើ បានឲ្យដឹងថា ក្រោយពីអនុវត្តន៍ការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលពីរកម្រិត កម្មាភិបាល បក្ខជន និងប្រជាជនក្នុងមូលដ្ឋាន សុទ្ធតែមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង។ “បក្ខជន និងប្រជាជនមានបំណងថា គោលនយោបាយថ្មីៗនឹងដើរចូលក្នុងជីវភាពជាក់ស្តែងរបស់ប្រជាជន។ ឧទាហរណ៍ថា៖ ការយកចិត្តទុកដាក់លើការអប់រំ ការថែទាំសុខភាព ជាពិសេសការធានារ៉ាប់រងសុខភាពសម្រាប់ប្រជាជន ដោយធានាថាមនុស្សគ្រប់គ្នាអាចចូលរួម។ ត្រូវតែមានគោលនយោបាយធានារ៉ាប់រងសុខភាពដ៏សមស្របទៅនឹងស្ថានភាពជាក់ស្ដែង”។ ចំណែកឯលោក ង្វៀន ក្វាងថាវ រស់នៅទីក្រុងកឹនធើ បានថ្លែងថា៖ “យកចិត្តទុកដាក់វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ទីពីរ យើងត្រូវយកចិត្តទុកដាក់វិនិយោគលើការអប់រំ និងការបណ្តុះបណ្តាល។ ទីបី ការថែទាំសុខភាពសម្រាប់ប្រជាជន ក៏មានសារៈសំខាន់ខ្លាំងណាស់។ យើងត្រូវតែលើកកំពស់សីលធម៌វេជ្ជសាស្ត្រ កែលម្អជំនាញវិជ្ជាជីវៈ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការពិនិត្យនិងព្យាបាលជំងឺ”៕
TAG
VOV/VOVworld/មហាសន្និបាតបក្ស/វៀតណាម/លើកទី១៤/ដីសណ្ដទន្លេ Cuu Long

More