ប្រជាជនសឺនឡាឆ្ពោះទៅមហាសន្និបាតលើកទី ១៤ របស់បក្ស
16/01/2026 07:44
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមបណ្តោយឃុំព្រំដែននៃខេត្តសឺនឡា កម្មាភិបាល បក្ខជន និងប្រជាជននៃបណ្តាជនជាតិ កំពុង ផ្តោតការយកចិត្តទុកដាក់ពិសេសចំពោះ មហា សន្និបាតលើកទី ១៤ របស់បក្ស ដែលនឹងប្រារព្ធឡើងទៅនៅសប្តាហ៍ក្រោយ។

បរិយាកាសសប្បាយរីករាយ និងទំនុកចិត្តលើភាពជោគជ័យនៃមហាសន្និបាតកំពុងរីកសាយភាយពាសពេញភូមិឃុំនានានៃខេត្តសឺនឡា (រូបថត៖ VOV) ក្រោមការដឹកនាំរបស់បក្ស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គោលនយោបាយ និងគោលការណ៍ណែនាំសំខាន់ៗ ជាច្រើនត្រូវបានឈានចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលបង្កើតការផ្លាស់ប្តូរច្បាស់លាស់នៅតាមតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាល និងតំបន់ព្រំដែននៃខេត្តសឺនឡា។ ពីការផ្លាស់ប្តូរជាក់ស្តែងទាំងនេះ ទំនុកចិត្តរបស់ប្រជាជនលើបក្សត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។ ឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្ស ប្រជាជនសង្ឃឹមថា មហាសន្និបាតនឹងដាក់ចេញគោលនយោបាយ និងដំណោះស្រាយជាយុទ្ធសាស្ត្រ និងរយៈពេលវែង ដែលសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃតំបន់ជនជាតិភាគតិច ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលភ្ជាប់ទៅនឹងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ “
TAG
VOV/VOVworld/ប្រជាជន/សឺនឡា/មហាសន្និបាតលើកទី ១៤ របស់បក្ស/វៀតណាម
Related






