VOV WorldVOV World
ប្រជាមតិអះអាងអំពីភាពលំបាកនៃទំនាក់ទំនងកិច្ចការក្នុងនិងក្រៅប្រទេសរបស់លោក​Obama
09/11/2012 11:32
(VOVworld)-ទោះបីបន្ទាប់ពីការបោះឆ្នោតសកលបាន មានបទថ្លែងមតិមួយចំនួន​មានចរឹតលក្ខណៈសម្រុះ សម្រួលរវាងសេតវិមាននិងគណៈបក្សប្រជាធិប​តេយ្យ ជាមួយភាគីគណៈបក្សសាធារណៈរដ្ឋក្តី ប៉ុន្តែប្រជាមតិអាមេរិកនាថ្ងៃទី
ប្រជាមតិអះអាងអំពីភាពលំបាកនៃទំនាក់ទំនងកិច្ចការក្នុងនិងក្រៅប្រទេសរបស់លោក​Obama
ប្រធានាធិបតីអាមេរិក Barak Obama  (រូបថតៈ Internet) (VOVworld)-ទោះបីបន្ទាប់ពីការបោះឆ្នោតសកលបានមានបទថ្លែងមតិមួយចំនួន​មានចរឹតលក្ខណៈសម្រុះសម្រួលរវាងសេតវិមាន និងគណៈបក្សប្រជាធិប​តេយ្យ ជាមួយភាគីគណៈបក្សសាធារណៈរដ្ឋក្តី  ប៉ុន្តែប្រជាមតិអាមេរិកនាថ្ងៃទី ៨វិច្ឆិកា នៅចាត់ទុកថាប្រធានាធិបតី Barak Obama នៅតែប្រឈមមុខនឹងការសាកល្បង ជាច្រើន ក្នុងរាល់បញ្ហាទំនាក់ទំនងកិច្ចការក្នុងនិងក្រៅប្រទេស​។ ដល់សព្វថ្ងៃ ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យនិងគណៈបក្សសាធារ ណរដ្ឋនៅរដ្ឋសភា​នៅតែខ្វែងគំនិតគ្នាអំពីបញ្ហាគោលនយោបាយពន្ធ។ ក្នុងបញ្ហា ដែលអ្នកបោះ ឆ្នោតតែងតែយកចិត្តទុកដាក់នេះ សេតវិមាន និង សមាជិកសភារបស់គណៈ បក្សប្រជាធិបតេយ្យ មានការផ្តួចផ្តើមគំនិតដំឡើងពន្ធចំពោះអ្នកមាន។ ការ ដំឡើងពន្ធនេះ នឹងបង្កើនប្រភពចំណូលថវិកាជាតិ រួមចំណែកចូលក្នុងការដោះ​ស្រាយបញ្ហាប្រាក់បំណុលជាតិ។ ប៉ុន្តែទស្សនៈរបស់ថ្នាក់ដឹកនាំគណៈបក្ស សាធារណរដ្ឋចាត់ទុកថា អ្នកមានប្រាក់ជាកម្លំាងចលករនៃខឿនសេដ្ឋកិច្ច ដូច្នេះ បើដំឡើងពន្ធនឹងធ្វើឲ្យការវិនិយោគថយចុះ ដោយហេតុនេះ មិនល្អសម្រាប់ ខឿនសេដ្ឋកិច្ចទេ។ ចំពោះកិច្ចការបរទេស ប្រធានាធិបតី Obama ក៏កំពុងប្រ ឈមនិងការ សាកល្បងដែលត្រូវដោះស្រាយជាច្រើនដែរ។ រយៈពេល៤ឆ្នាំកាន់ អំណាច លោក Obama នៅមិនទាន់អនុវត្តន៌បានការសន្យាជម្រុញអ៊ីស្រាអែល និងប៉ាឡែទីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង៕