VOV WorldVOV World
បុណ្យណូអែលត្រូវបានប្រព្រឹត្តទៅដ៏សុខសាន្តត្រាណសប្បាយរីករាយក្នុងទូទាំងប្រទេស
25/12/2013 08:18
(VOV)_នៅរដ្ឋធានីហាណូយ នាយប់ថ្ងៃទី ២៤ ធ្នូ នៅលើវិថីនានាដូចជា៖ Hang Ma, Ba Trieu, Bo Ho, Hang Bai.....និងបណ្ដាមជ្ឈ​មណ្ឌលពាណិជ្ជកម្មត្រូវបានតុបតែងដ៍ស្រស់ស្អាត។
បុណ្យណូអែលត្រូវបានប្រព្រឹត្តទៅដ៏សុខសាន្តត្រាណសប្បាយរីករាយក្នុងទូទាំងប្រទេស
(VOV)_នៅរដ្ឋធានីហាណូយ នាយប់ថ្ងៃទី ២៤ ធ្នូ នៅលើវិថីនានាដូចជា៖ Hang Ma, Ba Trieu, Bo Ho, Hang Bai.....និងបណ្ដាមជ្ឈ​មណ្ឌលពាណិជ្ជកម្មត្រូវបានតុប តែងដ៍ស្រស់ស្អាត។ នៅគ្រប់ទិសទីពោពេញទោដោយបណ្ដាបទចម្រៀងស្ដីពីណូ អែលពិរោះៗ។ លោកាស្រី Pham Thi Hien ជាជនហាណូយមួយនាក់បានអោយ ដឹងថា៖           “ បរិយាកាសទទួលបុណ្យណូអែលមានភាព​កក់ក្តៅ និងអ៊ូអរណាស់។ ​ជន គ្រប់រូបចូលរួមពិធីបុណ្យណូអែលនេះសុទ្ធតែសប្បាយរីករាយ។” បុណ្យណូអែលត្រូវបានប្រព្រឹត្តទៅដ៏សុខសាន្តត្រាណសប្បាយរីករាយក្នុងទូទាំងប្រទេស(internet)           ក្នុងពេលនោះ ពីពេលរសៀលមក ប្រជាជនជាច្រើនកុះករបានមក​ដល់វិហា  Phu Cam វិហារ Dong Chua Cuu The នៅ Thua Thien Hue  ភាគកណ្ដាលវៀតណាម។ បណ្ដាសណ្ឋាគារធំៗ ដូចជា៖ Huong Giang, Century, Xanh – Hue …។ល។ បានរៀប ចំពិធីជួបលៀងដ៏​អធិកអធម។​ អគ្គគួរេ Le Van Hong ប៉ាវាស់ Hue បានអោយដឹងថា៖           “ ទិវាបុណ្យណូអែលមិនមែនសំរាប់អ្នកកាន់សាសនាកាតូលិក​ប៉ុណ្ណោះ​ទេ  ថែមទាំងនេះគឺជាពិធីបុណ្យអន្តរជាតិ របស់មនោសញ្ជេតនា​ ចែក​រំលែកនូវអ្វីៗ ដែលយើងបានមាន ដើម្បីមនុស្សគ្រប់រូបរស់នៅ​ប្រកបដោយសុភមង្គល  ជំរុញ ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងអប់រំ។”           នៅទីក្រុងហូជីមិញ ប្រជាជនក៏មានរាត្រីណូអែលមួយដ៏សប្បាយ​រីករាយ  និង សុខសាន្តត្រាណ។ នៅវិហាធំៗ នៅក្នុងទីក្រុងដូចជា៖​វិហារ Tan Dinh ខ័ណ្ឌទី ១ ​គ្រឹសសាសនិកបានប្រមូលផ្តុំស្ដាប់បទចម្រៀង​កាតុលិក មើលការសម្ដែងសិល្បះ  …។ល។ បណ្ដាវិថីជិតវិហារ Duc Ba វិថី Dong Khoi រោងមហោស្របទីក្រុងជាដើម មានមនុស្សមកច្រើនកកកុញ។ រួមជាមួយវៀតណាម បរិយាកាសទទួលបុណ្យណូអែលក៏បានប្រព្រឹត្តទៅដ៏ ផុលផុសនៅលើគ្រប់ទិសទីលើពិភពលោកដែរ។ នៅមណ្ឌល Bethlehem គ្រឹសសាស និករាប់ពាន់នាក់ បានប្រមូលផ្តុំនៅទីលាន Manger Square ដើម្បីអបអរសាទរ ទិវាកំណើតព្រះយេស៊ូ…។ល៕