VOV WorldVOV World
អ .ស.ប. ថ្កោលទោសបទហ៊ុំពាត់សេដ្ឋកិច្ចរបស់អាមេរិកចំពោះគុយបា
30/10/2013 07:27
(VOVworld) – នាថ្ងៃទី ២៩ តុលា ប្រទេសចំនួន ១៨៨ ក្នុងចំណោមប្រទេសជាសមាជិក អ.ស.ប. ចំនួន ១៩៣ ប្រទេស បានអនុម័តលើសេចក្តីសម្រេចចិត្តរបស់មហា សន្និបាត អ .ស.ប. អំពីការថ្កោលទោសបទដាក់ទណ្ឌកម្ម របស់អាមេរិកចំពោះ គុយបាក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។
អ .ស.ប. ថ្កោលទោសបទហ៊ុំពាត់សេដ្ឋកិច្ចរបស់អាមេរិកចំពោះគុយបា
មហាសន្និបាត អ.ស.ប. បានអនុម័តលើសេចក្តីសម្រេចចិត្តពោលខាងលើ។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៩ តុលា ប្រទេសចំនួន ១៨៨ ក្នុងចំណោមប្រទេសជា សមាជិក អ.ស.ប. ចំនួន ១៩៣ ប្រទេស បានអនុម័តលើសេចក្តីសម្រេចចិត្តរបស់ មហាសន្និបាត អ .ស.ប. អំពីការថ្កោលទោសបទហ៊ុំពាត់សេដ្ឋកិច្ចរបស់អាមេរិក ចំពោះ គុយបាក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។ នេះគឺជាលើកទី ២២ ជាបន្ត  បន្ទាប់ ដែលមហាសន្និបាត អ.ស.ប. បានអនុម័តលើសេចក្តីសម្រេចចិត្តពោល ខាងលើ។ នេះគឺជាលើកដំបូង ក្រៅពីអាមេរិក នៅមានអ៊ីស្រាអែលមួយទៀត បានប្រឆាំងជំទាស់សេចក្តីសម្រេចចិត្តនេះ ក្នុងពេលដែលប្រទេសមួយចំនួននៅ ប៉ាស៊ីហ្វិកខាងត្បូងបានឆ្នោះស្លឹកអនុបវេទ។ កាយវិការពោលខាងលើបានសឲ្យ ឃើញថា៖ គោលនយោបាយហ៊ុំពាត់សេដ្ឋកិច្ចរបស់ វ៉ាស៊ីងតោនចំពោះ La Havana មិនទទួលបានការគាំទ្រនៃសហគមន៍អន្តរជាតិ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេស គុយបា លោក Bruno Rodriguez Parrilla បានឲ្យដឹងថា៖ គោលនយោបាយហ៊ុំពាត់ សេដ្ឋកិច្ចរបស់អាមេរិកបានបង្កការខូបខាតជាប្រាក់ ១ លាន ១ សែនលានដុល្លា អាមេរិកចំពោះប្រទេសនេះ និងប្រជាជនគុយបា ជាពិសេស កុមារមិនទទួល បានឧិសថព្យាបាលជំងឺធ្ងន់ធ្ងរ៕

More