អាហ្វហ្គានីស្ថានមានគោលបំណងសហប្រតិបត្តិការជាមួយប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម
05/03/2013 08:13
(VOVworld) – លទ្ធិភេវរកម្មគឺជាសត្រូវរួមរបស់ អាហ្វហ្គានីស្ថាននិងប៉ាគីស្ថាននិងរដ្ឋអំណាច Kabul មានគោលបំណងសហប្រតិបត្តិការ ជាមួយ Islamabad ក្នុងការប្រយុទ្ធប្រឆាំងនឹងភេវរកម្ម។

(VOVworld) – លទ្ធិភេវរកម្មគឺជាសត្រូវរួមរបស់អាហ្វហ្គានីស្ថាននិងប៉ាគីស្ថាននិងរដ្ឋ អំណាច Kabul មានគោលបំណងសហប្រតិបត្តិការជាមួយ Islamabad ក្នុងការប្រយុទ្ធ ប្រឆាំងនឹងភេវរកម្ម។ នេះគឺជាសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Hamid Karzai ដែលបាននាំចេញ ក្នុងសន្និសីទកាសែតរួមជាមួយអគ្គលេខាធិការ អង្គការសន្ធិសញ្ញាអាតឡង់តិកខាងជើង (NATO) លោក Anders Fogh Rasmussen ដែល កំពុងមានដំណើរទស្សនកិច្ចនៅ អាហ្វហ្គានីស្ថាន នាថ្ងៃទី ៤ មិនា។ តាមប្រធានាធិបតី Karzai ឲ្យដឹងថា៖ ប៉ាគីស្ថានកំពុងរងនូវរាល់ការវាយប្រហារបស់លទ្ធិភេវរកម្ម។ រីឯខ្លួនវិញ អ្នកប្រមុខ NATO លោក Rasmussen បានអះអាងថា៖ NATO នឹងប្រកៀកស្មាជាមួយ អាហ្វហ្គានីស្ថាន ក្រោយពី កំលាំង NATO ដកចេញពីប្រទេសអាស៊ីនិរតីនេះ ក្នុងឆ្នាំ ២០១៤។ ក្រៅពីនោះ លោក Rasmussen បានអំពាវនាវឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ត្រូវធានាតម្លាភាព ក្នុងការបោះឆ្នោតប្រធានាធិបតី នាឆ្នាំ ២០១៤ ខាងមុខ៕ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Hamid Karzai (Image: Internet)
Related





