VOV WorldVOV World
អាហ្វហ្គានីស្ថានបើកភ្លើងខៀវឧ្យមេដឹកនាំ Taliban ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។
01/11/2012 08:59
VOV-នាថ្ងៃទី៣១តុលាប្រធានគណៈកម្មាធិការរៀបចំ ការបោះឆ្នោតឯករាជ្យ (IEC) របស់​អាហ្វហ្គានីស្ថាន Fazil Ahmad Manawi បានប្រកាសថា មេដឹកនាំ Taliban និងបណ្ដាក្រុមជ្រុលនិយមផ្សេងៗអាចក្លាយទៅជា បេក្ខជនក្នុងការបោះឆ្នោត​ប្រធានាធិបតីនាពេលខាងមុខនៃប្រទេសនេះដែលគ្រោងនឹងបានរៀបចំនាថ្ងៃទី​៥មេសាឆ្នាំ២០១៤។
អាហ្វហ្គានីស្ថានបើកភ្លើងខៀវឧ្យមេដឹកនាំ Taliban ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។
អាហ្វហ្គានីស្ថានបើកភ្លើងខៀវឧ្យមេដឹកនាំ Taliban ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។        VOV-នាថ្ងៃទី៣១តុលាប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យ (IEC) របស់​អាហ្វហ្គានីស្ថាន Fazil Ahmad Manawi បានប្រកាសថា មេដឹកនាំ Taliban និងបណ្ដាក្រុមជ្រុលនិយមផ្សេងៗអាចក្លាយទៅជាបេក្ខជនក្នុងការបោះ ឆ្នោត​ប្រធានាធិបតីនាពេលខាងមុខនៃប្រទេសនេះដែលគ្រោងនឹងបានរៀបចំ នាថ្ងៃទី​៥មេសាឆ្នាំ២០១៤។ ថ្លែងមតិនៅសន្និសីទកាសែតមួយនៅរដ្ឋធានី Kabul លោក Manawi បានឲ្យដឹងថា IEC ត្រៀមជាស្រេចបើកផ្លូវឲ្យបណ្ដាភាគីប្រឆាំង​ ប្រដាប់​អាវុធដូចជា Taliban រឺ Hezb-i-Islami ចូលរួមការបោះឆ្នោតប្រធានាធិបតី ក្នុងថានៈ​ជាអ្នកបោះឆ្នោតរឺបេក្ខជន ទន្ទឹមនឹងនោះអះអាងថាគណៈកម្មាធិការ នេះនឹងធ្វើ​សកម្មភាពដោយយុត្តិធម៍។         តាមកាលបរិច្ឆេតរបស់ IEC ថា បណ្ដាលទ្ធផលដំបូងនៃការបោះឆ្នោតនឹង ​បាន​ប្រកាសនាថ្ងៃទី២៤មេសាឆ្នាំ២០១៤ ក្នុងពេលដែលលទ្ធផលជាផ្លូវការនឹង​ បាន​ប្រកាសនាថ្ងៃទី១៤ឧសភាឆ្នាំ២០១៤។ បណ្ដាការបោះឆ្នោតក្រុមប្រឹក្សា ខេត្តនឹង​បាន​រៀបចំក្នុងរយៈពេលនេះដែរ៕