ការខ្វះខាតអុកស៊ីសែននិងគ្រែពេទ្យជាស្ថានភាពរួមរបស់មន្ទីពេទ្យទាំងអស់នៅឥណ្ឌា។
(រូបថត៖ Reuters)

ប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងជាងគេបំផុតគឺសហរដ្ឋអាមេរិកដោយមានអ្នកស្លាប់ជាង ៥៩៣ ពាន់គរណី ក្នុងចំណោមករណីឆ្លងជំងឺសរុបជាង ៣៣,៣លានករណី។

ចំណុចក្តៅគគុកនៃការរីករាលដាលនៃជំងឺកូវីដ១៩ គឺឥណ្ឌា ដែលមានចំនួនករណីឆ្លងថ្មីជាង៤១០ពាន់ករណី និងមាននាក់ស្លាប់៤ពាន់ករណី ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។ ចំនួនករណីឆ្លងជំងឺសរុបនៅឥណ្ឌានាបច្ចុប្បន្ននេះគឺជាង ២១ លានករណី ក្នុងនោះមានមនុស្សស្លាប់ជាង ២៣០ពាន់ករណី ឈរលំដាប់ថ្នាក់ទី២ លើពិភពលោក។

អាជ្ញាធរឥណ្ឌាបានព្រមានថាប្រទេសនេះនឹងត្រូវការជំនួយសុខាភិបាលនាពេលខាងមុខនេះដើម្បីត្រៀម ឆ្លើយតបនឹងរលកជំងឺថ្មីដែលអាចកើតឡើង។ លោក K.Vijay Raghavan ទីប្រឹក្សាវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលឥណ្ឌាបាននិយាយថារលកនៃការផ្ទុះឡើងលើកទី៣ គឺជៀសមិនរួចឡើយដោយសារតែល្បឿនរីករាលដាលយ៉ាងឆាប់រហ័សប៉ុន្តែវាមិនច្បាស់ទេ ថាតើរលកនេះកើតឡើងនៅពេលណានោះ។ ដូច្នេះឥណ្ឌាចាំបាច់ត្រូវត្រៀមខ្លួនរៀបចំសម្រាប់សេណារីយ៉ូបែបនេះ៕