VOV WorldVOV World
អាមេរិក-ចិនស្វែងរកវិធានការកាត់បន្ថយជំលោះ
05/06/2013 09:17
(VOVworld) – ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងជួបចរចារជាមួយ ប្រធានរដ្ឋចិន លោក Xi Jinping នៅរដ្ឋ California (អាមេរិក) នាចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីរាល់ បញ្ហាលើវិស័យសន្តិសុខនិងសេដ្ឋកិច្ចសំដៅបង្កើនទំនាក់ ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង ២ នាពេលខាងមុខ ឲ្យខ្លាំងក្លាថែមទៀត។
អាមេរិក-ចិនស្វែងរកវិធានការកាត់បន្ថយជំលោះ
(VOVworld) – ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងជួបចរចារជាមួយ ប្រធានរដ្ឋចិន លោក Xi Jinping នៅរដ្ឋ California (អាមេរិក) នាចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីរាល់បញ្ហាលើវិស័យសន្តិសុខនិងសេដ្ឋកិច្ចសំដៅបង្កើនទំនាក់ ទំនងសហប្រតិបត្តិការរវាងប្រទេសទាំង ២ នាពេលខាងមុខ ឲ្យខ្លាំងក្លាថែមទៀត។ ថ្លែងមតិក្នុងសន្និសីទការសែតតាមរយៈទូរស័ព្ទ នាព្រឹកថ្ងៃទី ៤ មិថុនា (តាមម៉ោង វៀតណាម) មន្ត្រីនៃវិមានសរម្នាក់បានឲ្យដឹងថា៖ ការចរចារក្រៅផ្លូវការដំបូងរវាង ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំង ២ រូបនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ទី ៨ មិថុនា។ របៀបវារៈនឹងរួមមានបណ្ដាវិស័យដូចជា៖ នយោបាយ សេដ្ឋកិច្ចនិងសន្តិសុខ។ ក្នុងនោះ មានបញ្ហានុយក្លេអ៊ែលើឧបទ្វីបកូរ៉េ ជំលោះបូរណភាពដែនដីនិងសន្តិសុខ នៅសមុទ្រក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងសកម្មភាពយោធានៃប្រទេសទាំង ២ ក្នុង តំបន់នេះ​ ផងដែរ។ មន្ត្រីនៃវិមានសម្នាក់ពោលខាងលើបានឲ្យដឹងទៀតថា៖ “ជំនួបចរចារនឹងជួយឧបត្ថម្ភប្រធានាធិបតីអាមេរិក  Obama ស្វែងយល់និងចាប់ ផ្តើមជួបធ្វើការជាមួយថ្នាក់ដឹកនាំថ្មីរបស់ចិន ផ្ញើសារអំពីរាល់អាទិភាពនិងការព្រួយ បារម្មហ៍របស់អាមេរិក​ ព្រមទាំង ស្តាប់មិតរបស់លោក Xi Jinping។ នេះគឺជាឱកាស ដើម្បីអាមេរិកកំណត់និងអភិវឌ្ឍន៍វិស័យសហប្រតិបត្តិការទ្វេភាគីមួយចំនួន ក៏ដូចជា ឯកភាពទសន្សនៈអំពីបញ្ហាគ្មាននុយក្លេអ៊ែរនិងកំណើនសេដ្ឋកិច្ចដែល ភាគីទាំង ២ សុទ្ធតែផ្តល់អាទិភាព។” ការវាយប្រហារចូលក្នុងប្រព័ន្ធព័ត៌មានអំពីសេដ្ឋកិច្ចនិងការពាប្រទេសលើបណ្តាញ Internet របស់អាមេរិកដែលចាត់ទុក hacker របស់ចិនដំណើរការ គឺជាបញ្ហាក្តៅ គគុកក្នុងជំនួបចរចាររវាងប្រធានាធិបតី Barack Obama ជាមួយប្រធានរដ្ឋ Xi Jinping។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាលអាមេរិកបានលើកច្បាស់ថា៖ hacker គឺជាការគំរាមកំ ហែងដ៏ធ្ងន់ធ្ងរចំពោះអាមេរិក និងប្រទេសទាំងឡាយត្រូវប្រតិបត្តិ តាមច្បាប់អន្តរជាតិ ស្តីអំពីសន្តិសុខលើបណ្តាញ Internet។ ស្តីពីគ្រោះអាសន្នជំលោះរវាងអាមេរិកនិងចិន មន្ត្រីវិមានសបានឲ្យដឹងថា៖ “ថ្នាក់ដឹកនាំទាំង ២ រូប សុទ្ធតែយល់ច្បាស់លាស់អំពីគ្រោះថ្នាក់ភាពនៃជំលោះ ដែល អាចកើតឡើងរវាងមហាអំណាចដែលបានទទួលស្គាល់និងមហាអំណាចទើបនឹង លេចចេញ។ យើងត្រូវនាំចេញវិធានការ ឬ របៀបសហការរវាងបណ្ដាយន្តការ ទ្វេភាគី សំដៅទប់ទល់នឹងគ្រោះអាសន្នបង្កអស្ថិរភាពរវាងភាគីទាំង ២”។ ភាគីអាមេរិកចាត់ទុកថា៖ ទោះបីជា នៅមានការខ្វែងគំនិតសេសសល ក្តី ប៉ុន្តែ ទំនាក់ទំនងអាមេរិក-ចិននៅតែអភិវឌ្ឍន៍យ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសគឺ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបញ្ហានុយក្លេអ៊ែររបស់សាធារណៈរដ្ឋប្រជាធិបតី ប្រជាមានិតកូរ៉េ៕