VOV WorldVOV World
អាមេរិក-កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត។
16/03/2012 04:54
តាមព័ត៏មាន ពីកងទ័ព កូរ៉េខាងត្បូងបានឲ្យដឹងថា៖​ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនេះអូសបន្លាយក្នុងរយះ ពេល​២ម៉ោង​ដោយមានការចូលរួមរបស់ទាហានកូរ៉េខាង ត្បូងចំនួន​១០០នាក់នឹងទាហានអាមេរីក ចំនួន​២០០នាក់។
អាមេរិក-កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត។
ការធ្វើសមយុទ្ធរួមអាមេរីក-កូរ៉េខាងត្បូង​(​រូបថត៖ Internet) ថ្ងៃទី​១៥​មិនា កងទ័ពកូរ៉េខាងត្បូង​ នឹងកងទ័ពអាមេរីកបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅ Pocheon   ភាគខាងឦសាននៃរដ្ឋធានី​ Seoul​-កូរ៉េខាងត្បូង។តាមព័ត៏មាន ពីកងទ័ព កូរ៉េ ខាងត្បូងបានឲ្យដឹងថា៖​ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនេះអូសបន្លាយក្នុងរយះពេល​២ម៉ោង​ដោយមានការចូលរួមរបស់ទាហានកូរ៉េខាងត្បូងចំនួន​១០០នាក់នឹងទាហានអាមេរីក ចំនួន​ ២០០នាក់។នេះជាផ្នែក១នៃការធ្វើសមយុទ្ធរួមប្រចាំឆ្នាំរវាងកងទ័ពអាមេរិកនឹងកូរ៉េខាង ត្បូង​ដែលប្រព្រិត្តទៅចាប់ពីថ្ងៃទី​១មិនារហូតដល់ទី​៣០មេសា។ឆ្នាំនេះមានទាហានកូរ៉េខាង ត្បូង ប្រមាណ​ ២០០​,០០០នាក់​នឹងទាហានអាមេរីកចំនួន​១១,០០០​នាក់នឹងចូលរូមការធ្វើសមយុទ្ធ រួមប្រចាំឆ្នាំទាំងលើអាកាស លើគោគនឹងលើសមុទ្រនេះ។មុននោះ​ក្នុងរយះពេល ពីថ្ងៃទី​២៧ កុម្ភះដល់ទី​៩មិនា កងទ័ពកូរ៉េខាងត្បូងនឹងកងទ័ពអាមេរិកបានដំណើរការធ្វើ សមយុទ្ធរួម ទំហំតូចតាមរយះម៉ាស៊ីនកំព្យួទ័រយកឈ្មោះ​ “ដំណោះស្រាយស្នូល”៕

More