VOV WorldVOV World
អាមេរិកពិនិត្យមើលវិធានការវាយប្រហារដោយជើងអាកាសនៅអ៊ីរ៉ាក់
17/06/2014 11:37
Vovworld-រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry នាថ្ងៃទី១៦មិថុនា​បានឲ្យដឹងថា វ៉ាស៊ីនតោនកំពុងពិនិត្យមើលដំណើរការវាយប្រហារដោយជើងអាកាស​និងសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់រុញថយក្រោយកំលាំងបះបោរ​ឥស្លាម
អាមេរិកពិនិត្យមើលវិធានការវាយប្រហារដោយជើងអាកាសនៅអ៊ីរ៉ាក់
នាវា USS Mesa Verde ដឹកកងម៉ារីនរបស់អាមេរិកចំនួន៥៥០នាក់បានឈានចូលឈូងសមុទ្រពែក្យ (Strategypage.com)         Vovworld-រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry នាថ្ងៃទី១៦មិថុនា​ បានឲ្យដឹងថា វ៉ាស៊ីនតោនកំពុងពិនិត្យមើលដំណើរការវាយប្រហារដោយជើង អាកាស​និងសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់រុញថយក្រោយកំលាំងបះ បោរ​ឥស្លាម។ លោក Kerry បានសង្កត់ធ្ងន់ថា ការវាយប្រហារដោយជើងអាកាស មិន​ទាន់ជាចំលើយដ៏គ្រប់គ្រាន់ឡើយ ប៉ុន្តែវាជាវិធានការសំខាន់សំដៅទប់ស្កាត់​ ការ​ដែលប្រជាជនត្រូវភេរវកម្ម។ លោកបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Barack Obama កំពុងពិនិត្យមើលលើគ្រប់វិធានការរួមមានការវាយប្រហារដោយ​ យន្តហោះ​ចម្បាំងគ្មានអ្នកបើកបរ។         ក្នុងបំរ៉ែបំរួលមួយទៀត កាណាល់ទូរទស្សន៍ CNN បានជូនដំណឹងថា នាវា USS Mesa Verde ដឹកកងម៉ារីនរបស់អាមេរិកចំនួន៥៥០នាក់បានឈានចូល​ឈូង ​សមុទ្រពេច ដើម្បីត្រៀមខ្លួនជាស្រេចក្នុងករណីដែលវ៉ាស៊ីនតោនសំរេច​ចិត្តប្រើ ប្រាស់វិធានការយោធាជួយឧបត្ថម្ភរដ្ឋាភិបាលអ៊ីរ៉ាក់។ មុននោះ នាថ្ងៃទី​១៤មិថុនា អាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះ USS George H.W. Bush ឈានទៅដំបន់ឈូង សមុទ្រពែក្យផងដែរ៕