អាមេរិកគាំទ្រគោលជំហររក្សាសន្តិភាពសន្តិសុខនិងស្ថិរភាពរបស់អាស៊ាន
17/02/2014 08:32
(VOVworld) – នារសៀលថ្ងៃទី ១៦ កុម្ភៈ ក្នុងដំណើរទស្សន កិច្ចនៅឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៧ កុម្ភៈ រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក John Kerry បានជួបធ្វើការជាមួយ អគ្គលេខាធិការសមាគមបណ្ដាប្រជាជាតិនៅអាស៊ី-អគ្នេយ៍ លោក Le Luong Minh។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានជួបធ្វើការជាមួយអគ្គលេខាធិការសមាគមបណ្ដា ប្រជាជាតិនៅអាស៊ី-អគ្នេយ៍ លោក Le Luong Minh។ (Image: Vietnam+) (VOVworld) – នារសៀលថ្ងៃទី ១៦ កុម្ភៈ ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៧ កុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានជួបធ្វើការជាមួយអគ្គលេខាធិការសមាគមបណ្ដាប្រជាជាតិនៅអាស៊ី-អគ្នេយ៍ លោក Le Luong Minh។ ភាគីទាំង ២ បានប្រមូលផ្តុំពិភាក្សាអំពីការបង្កើនកិច្ច សហប្រតិបត្តិការរវាងអាមេរិកនិងអាស៊ានសំដៅរក្សាសន្តិភាពសន្តិសុខនិង ស្ថិរភាពក្នុងតំបន់។ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានសម្តែង គោលបំណងបង្កើនទំនាក់ទំនងសហប្រតិបត្តិការនិងដៃគូសន្ទនារវាងអាស៊ាននិង អាមេរិកឲ្យខ្លាំងក្លាថែមទៀត។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានអះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យារបស់អាមេរិកអំពីការជួយឧបត្ថម្ភ ដំណើរការសមាហរណកម្មក្នុងតំបន់និងការកសាងសហគមន៍អាស៊ាននា ឆ្នាំ ២០១៥។ អាមេរិកគាំទ្រគោលជំហរក៏ដូចជារាល់ការខំប្រឹងប្រែងរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពរបស់អាស៊ានក្នុងតំបន់អាស៊ី-អាគ្នេយ៍និងអាស៊ី-ប៉ាស៊ីហ្វិក។ អាមេរិកឯកភាពអំពីការដោះស្រាយជំលោះអធិបតេយ្យភាពដែនដីដោយឈរលើ មូលដ្ឋានច្បាប់អន្តរជាតិសន្ទនានិងសន្តិវិធីក៏ដូចជាការទប់ទល់នឹងបំរ៉ែបំរួលនៃ អាកាសធាតុ៕
Related






