VOV WorldVOV World
អាមេរិកជំរុញទំនាក់ទំនងជាមួយឥណ្ឌា
05/06/2012 10:38
នាថ្ងៃទី ៥ មិថុនា រដ្ឋមន្ត្រី ក្រសួងការពារជាតិអាមេរិក Leon Panetta បានមកដល់ឥណ្ឌា សំដៅពិភាក្សា អំពី ការផ្លាស់ប្តូរយុទ្ធសាស្ត្រ របស់​វ៉ាស៊ីងតោន ឆ្ពោះទៅទ្វីបអាស៊ី។ ក្នុងដំណើរទស្សនកិច្ច រយះពេល ២ថ្ងៃ នៅឥណ្ឌា លើកនេះ លោក Leon Panetta នឹងមានគំរោងពិភាក្សាជាមួយ​ឥណ្ឌា ​
អាមេរិកជំរុញទំនាក់ទំនងជាមួយឥណ្ឌា
រដ្ឋមន្ត្រី ក្រសួងការពារជាតិអាមេរិក Leon Panetta (http://www.baomoi.com) នាថ្ងៃទី ៥ មិថុនា រដ្ឋមន្ត្រី ក្រសួងការពារជាតិអាមេរិក Leon Panetta បានមកដល់ ឥណ្ឌា សំដៅពិភាក្សា អំពី ការផ្លាស់ប្តូរយុទ្ធសាស្ត្រ របស់​វ៉ាស៊ីងតោន ឆ្ពោះទៅទ្វីបអាស៊ី។ ក្នុង ដំណើរទស្សនកិច្ច រយះពេល ២ថ្ងៃ នៅឥណ្ឌា លើកនេះ លោក Leon Panetta នឹង មាន គំរោងពិភាក្សាជាមួយ​ឥណ្ឌា ​អំពីការបើកទូលាយទំនាក់ទំនងការពារប្រទេស អំពីការ ខំប្រឹងប្រែង​របស់ NATO ក្នុងការតស៊ូនៅ​អាហ្គហ្វានីស្ថាន …លៗ តាមគំរោង លោក Leon Panetta នឹងជួបជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Singh និងទីប្រឹក្សារសន្តិ សុខជាតិ Shiv Shankar Menon មុនពេល​ថ្លែងមតិ​អំពី គោលនយោបាយរបស់អាមេរិក។ ក្នុងផែនការអំពីយុទ្ធសាស្ត្រ ថ្មីរបស់អាមេរិក ដែលបានប្រធានាធិបតីអាមេរិក Barack Obama ប្រកាស​ជាសាធារណះ ​នាដើមឆ្នាំ 2012 គឺឥណ្ឌាជាប្រទេសតែមួយគត់ ដែល បាន​ហៅថា ​ជាដៃគូសំខាន់មួយ៕

More