VOV WorldVOV World
អាមេរិកឡាទីនបង្កើនសមាហរណកម្មនិងសាមគ្គីភាព
28/01/2016 07:14
(VOVworld) - សន្និសីទកំពូលរបស់សហគមន៍បណ្ដា ប្រទេសអាមេរិកឡាទីននិងតំបន់ការាបៀន (CELAC) បានប្រព្រឹត្តទៅនៅរដ្ឋធានី Quito របស់អេក្វាឌ័រ នាថ្ងៃ ទី២៧ មករា ដោយមានការចូលរួមរបស់ប្រមុខរដ្ឋ ចំនួន២២រូបនៃប្រទេសជាសមាជិកទាំង៣៣ សំដៅបង្កើនសមាហរណកម្ម។
អាមេរិកឡាទីនបង្កើនសមាហរណកម្មនិងសាមគ្គីភាព
(VOVworld) - សន្និសីទកំពូលរបស់សហគមន៍បណ្ដាប្រទេសអាមេរិកឡាទីននិង តំបន់ការាបៀន (CELAC) បានប្រព្រឹត្តទៅនៅរដ្ឋធានី Quito របស់អេក្វាឌ័រ នាថ្ងៃទី ២៧ មករា ដោយមានការចូលរួមរបស់ប្រមុខរដ្ឋចំនួន២២រូបនៃប្រទេសជាសមាជិក ទាំង៣៣ សំដៅបង្កើនសមាហរណកម្ម។សន្និសីទលើកនេះបានប្រមូលផ្ដុំពិភាគ្សា អំពីបញ្ហាមួយចំនួនដូចជាការប្រយុទ្ធប្រឆាំងភាពក្រីក្រនិងអសមភាព បង្កើនគុណ ភាពអប់រំនិងបណ្ដុះបណ្ដាល ការពារបរិស្ថាននិងទប់ទល់ទៅនឹងបំរ៉ែបំរួលអាកាស ធាតុ ក៏ដូចជាដំណើរការធ្វើសកម្មភាពរបស់ CELAC ដល់ឆ្នាំ ២០២០។នៅសន្និសីទ  ប្រធានាធិបតីប្រទេសម្ចាស់លោក Rafael Correa បាន អំពាវនាវឲ្យប្រទេសជាសមា ជិកទាំងអស់បង្កើនសាមគ្គីភាព ការស្រុះចិត្តគំនិត ហើយខំប្រឹងប្រែងថែមទៀត ដើម្បីសំរេចគោលដៅនានានៃផែនការធ្វើសកម្មភាព ឆ្នាំ២០១៦៕

More