អាមេរិកនិងឥណ្ឌាដំណើរការចរចារយុទ្ឋសាស្រ្តលើកទី៤
25/06/2013 08:09
នាថ្ងៃទី២៤មិថុនាវង់ ចរចារយុទ្ឋសាស្រ្តលើកទី៤រវាង អាមេរិកជាមួយឥណ្ឌាបានប្រព្រឹត្តទៅនៅរដ្ឋធានីញូដែល្លី។

រដ្ឋមន្រ្តីការបរទេសអាមេរិកJohn Kerryនិងសមភាគី ឥណ្ឌាលោក Salman Khurshid (រូបថតVNA) Vovworld-នាថ្ងៃទី២៤មិថុនាវង់ ចរចារយុទ្ឋសាស្រ្តលើកទី៤រវាងអាមេរិក ជាមួយឥណ្ឌាបានប្រព្រឹត្តទៅនៅរដ្ឋធានីញូដែល្លីក្រោមសហអធិបតីភាព របស់រដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Salman Khurshid និងសមភាគី អាមេរិកJohn Kerry។ថ្លែងមតិក្នុងសន្និសីទកាសែតបន្ទាប់ពីវង់ ចរចារ យុទ្ឋសាស្រ្ត លោក Salman Khurshid បានអោយដឹងថា៖ភាគីទាំង២បាន ពិភាក្សាអំពីសសរយុទ្ឋសាស្រ្តស្នូលរួមមានសន្តិសុខ សេដ្ឋកិច្ចនយោបាយ និងយុទ្ឋសាស្រ្តនៅក្នុងដំបន់ជាដើមដោយឈរលើស្មារតីស្មោះត្រង់។ លោក Salman Khurshid បានកូសបញ្ជាក់ទៀតថា៖ឥណ្ឌា និងអាមេរិកកំពុង បើកទូលាយទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើវិស័យថ្មីដែលក្នុងនោះ មានថាមពលផង។បញ្ចប់ វង់ ចរចារយុទ្ឋសាស្រ្តលើកទី៤នេះភាគីទាំង២បាន ចាត់ទុកថាក្រោយពីលើកកំពស់ទំនាក់ទំនងឡើងកំរិតដៃគូយុទ្ឋសាស្រ្តមក ការជួបសន្ទនាបានរួមចំណែកពង្រីកទ្រង់ទ្រាយផ្លាស់ប្តូរលើគ្រប់វិស័យ៕
Related






