អាមេរិកនិងអាប់ហ្គានីស្ថានបានឯកភាពអំពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី
21/11/2013 11:33
Vovworld-អាមេរិកនិងអាប់ហ្គានីស្ថានបានឯកភាពអំពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី។

អាមេរិកនិងអាប់ហ្គានីស្ថានបានឯកភាពអំពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី (Guadian) Vovworld-អាមេរិកនិងអាប់ហ្គានីស្ថានបានឯកភាពអំពីខ្លឹមសារកិច្ចព្រមព្រៀង សន្តិសុខទ្វេភាគី។ តាមនោះ ភាគីទាំងពីរបានឯកភាពបានខ្លឹមសារចុងក្រោយនៃ កិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី (BSA) ដែលទាក់ទិនដល់វត្តមានរបស់ទាហាន អាមេរិកនៅប្រទេសនេះក្រោយឆ្នាំ២០១៤។ ក្នុងកិច្ចព្រមព្រៀងនេះ ភាគីអាមេរិក បានស្នើរទាហានអាមេរិកប្រមាណ១ម៉ឺនដល់១ម៉ឺន៣ពាន់នឹងស្នាក់នៅអាប់ហ្គានីស្ថាន ក្រោយឆ្នាំ២០១៤ ត្រូវទទួលបានអភ័យឯកសិទ្ធិនៅប្រទេសនេះ។ប្រសិនបើកិច្ច ព្រមព្រៀងបានចុះហត្ថលេខានោះ ក្រោយឆ្នាំ២០១៤ កងទ័ពអាមេរិកនឹងមានសិទ្ធិប្រើប្រាស់មូលដ្ឋានសឹកកងទ័ពជើងអាកាស Bagram នៅភាគខាងជើងរដ្ឋធានី Kabul និងបានប្រើប្រាស់មូលដ្ឋានសឹកចំនួន៨ទៀតលើដែនដីអាប់ហ្គានីស្ថាន៕
Related






