អាមេរិកនិងអ៊ឺរ៉ុបពិភាក្សាអំពីកិច្ចចរចារនុយក្លេអ៊ែររបស់អ៊ីរ៉ង់
15/10/2013 10:39
(VOVworld)-ដំណើរការចរចារនុយក្លេអ៊េរអ៊ីរ៉ង់និងការ រៀបចំសន្និសីទអំពីស៊ីរី ជាបញ្ហាសំខាន់២ក្នុងកិច្ចចរ ចារនាថ្ងៃទី១៤កញ្ញារវាងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក John Kerry និងតំណាងជាន់ខ្ពស់ទទួលបន្ទុក គោលនយោបាយ

មូលដ្ឋាននុយក្លេអ៊ែរ១របស់អ៊ីរ៉ង់(រូបថតៈ AP) (VOVworld)-ដំណើរការចរចារនុយក្លេអ៊េរអ៊ីរ៉ង់និងការរៀបចំសន្និសីទអំពីស៊ីរីជាបញ្ហា សំខាន់២ក្នុងកិច្ចចរចារនាថ្ងៃទី១៤កញ្ញា រវាងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry និងតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ សន្តិសុខ និងកិច្ចការបរ ទេសរបស់សហភាពអ៊ឺរ៉ុប (EU)លោកស្រី Catherine Ashton ។ ក្នុងកិច្ចចរចារត្រូវ បានវាយតម្លៃថាមានលក្ខណៈស្ថាបនា ដែលប្រ ព្រឹត្តទៅនៅទីក្រុងឡុង របស់អង់ គ្លេស មន្រ្តីការទូតនៃភាគីទាំងពីរបានពិភាក្សាអំពីវងចរចារ P5+1 (រួមមានប្រទេស ជាសមាជិកអចិន្ត្រៃយ៌ក្រុមប្រឹក្សាសន្តិសុខ អ.ស.បព្រមទាំងអាល្លឺម៉ងនិងអ៊ីរ៉ង) ស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែល គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥និងទី១៦ តុលាខាងមុខនៅGeneva ស្វីស។ ក៏ក្នុងក្របខ័ណ្ឌជំនួប ពោលខាងលើ រដ្ឋមន្រ្តីការ បរទេស Kerry និងតំណាង Aston ក៏បានពិភាក្សាអំពី ការងាររៀបចំសម្រាប់សន្និ សីទអន្តរជាតិអំពីស៊ីរី ព្រមទាំងប្រធានបទផ្សេងៗដូចជាស្ថានភាពនៅអេហ្ស៊ីប និង ដំណើរការសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡែស្ទីនផងដែរ៕
Related






