VOV WorldVOV World
អាមេរិកនឹងពង្រឹងបណ្ដាញ់សម្ព័ន្ធមិត្តយោធាសកល។
27/10/2012 09:44
VOV-ក្នុងកាលៈទេសៈត្រូវកាត់បន្ថយថវិការរដ្ឋការពារ ជាតិដោយសារការលំបាក​នៃខឿនសេដ្ឋកិច្ចនាបច្ចុប្បន្ន អាមេរិកកំពុងខំប្រឹងប្រែងពង្រឹងបណ្ដាញ់សម្ព័ន្ធ​មិត្ត យោធាសកលសំដៅរក្សាតួនាទីមហាអំណាចលេខ១របស់ខ្លួន។ ឆ្លើយសម្ភាស​
អាមេរិកនឹងពង្រឹងបណ្ដាញ់សម្ព័ន្ធមិត្តយោធាសកល។
ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក Robert Blake (រូបថតៈ Vietnamplus.vn) VOV-ក្នុងកាលៈទេសៈត្រូវកាត់បន្ថយថវិការរដ្ឋការពារជាតិដោយសារការលំបាក​នៃខឿនសេដ្ឋកិច្ចនាបច្ចុប្បន្ន អាមេរិកកំពុងខំប្រឹងប្រែងពង្រឹងបណ្ដាញ់សម្ព័ន្ធ​មិត្ត យោធាសកលសំដៅរក្សាតួនាទីមហាអំណាចលេខ១របស់ខ្លួន។ ឆ្លើយសម្ភាស​អ្នកយកព័ត៌មាននាថ្ងៃទី២៥តុលានៅសន្និសីទកាសែតនៅវិមានបញ្ជកោណអំពីការ ដែលកងទ័ពអាមេរិកនឹងធ្វើយ៉ាងម៉េចដើម្បីរក្សាកំលាំងនិងមានវត្តមានលើទូទាំង​ពិភពលោកក្នុងកាលៈទេសៈបណ្ដាប្រភពកំលាំងថយចុះ រដ្ឋមន្ត្រីការពារជាតិ​ អាមេរិក Leon Panetta បានអះអាងថា វិធានការសំខាន់មួយដែលយើងខ្ញុំ​នឹង ​អនុវត្ត​គឺពង្រឹងបណ្ដាញសម្ព័ន្ធមិត្តយោធាសកល។ នេះជាកូនសោមួយ​ចំពោះ កំលាំងការពារជាតិអាមេរិកដែលយើងខ្ញុំខំប្រឹងប្រែងកសាងក្នុងសត្សវត្សទី២១។​ រដ្ឋមន្ត្រីការពារជាតិអាមេរិកបានចាត់ទុកថា ប្រព័ន្ធបណ្ដាសម្ព័ន្ធមិត្តយោធា​និង ដៃគូសន្តិសុខជាទ្រពសម្បត្តិសន្តិសុខជាតិមានតំលៃបំផុតរបស់អាមេរិកដែល គ្មានប្រទេសណាមួយមានឡើយ៕

More