អាមេរិកបានអះអាងនូវទស្សនៈអំពីសមុទ្រខាងកើត។
07/06/2013 09:11
VOV-អាមេរិកបានប្រឆាំងជំទាស់រាល់សកម្មភាពចាប់ បង្ខំកំរាមកំហែងរឺប្រើប្រាស់អំពើហឹង្សាដើម្បីអនុវត្ត សេចក្តីប្រកាសអធិបតេយ្យភាពនៅសមុទ្រខាងកើត និងសង្ឃឹមថាដំណើរការចរចារអំពីក្រមប្រតិបត្តិដំបន់ នៅសមុទ្រខាងកើតរវាងចិននិងអាស៊ាននឹងចាប់ផ្ដើមយ៉ាងឆាប់រហ័ស។

អាមេរិកបានអះអាងនូវទស្សនៈអំពីសមុទ្រខាងកើត។ (petrotimes.com) VOV-អាមេរិកបានប្រឆាំងជំទាស់រាល់សកម្មភាពចាប់បង្ខំកំរាមកំហែងរឺប្រើ ប្រាស់អំពើហឹង្សាដើម្បីអនុវត្តសេចក្តីប្រកាសអធិបតេយ្យភាពនៅសមុទ្រខាងកើតនិងសង្ឃឹមថាដំណើរការចរចារអំពីក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើតរវាងចិន និងអាស៊ាននឹងចាប់ផ្ដើមយ៉ាងឆាប់រហ័ស។ នេះជាសេចក្តីប្រកាសរបស់ឧបការីស្ដីទីរដ្ឋមន្ត្រីការបរទេសអាមេរិក Joe Yun នៅសិក្ខាសាលាអន្តរជាតិស្ដីពីសមុទ្រខាង កើតនាថ្ងៃទី៦មិថុនានៅទីក្រុងវ៉ាស៊ីនតោណ អាមេរិក។ លោកបានលើកច្បាស់ ថាអាមេរិកមិនជ្រៀតជ្រែកបណ្ដសេចក្តីប្រកាសអធិបតេយ្យភាពដែនដីនៅ សមុទ្រខាងកើតប៉ុន្តែយកចិត្តទុកដាក់ដល់ការដោះស្រាយជំលោះក្នុងបញ្ហានេះ។ លោក Yun បានសង្កត់ធ្ងន់ថា សេចក្តីប្រកាសអធិបតេយ្យភាពណាក៏ត្រូវផ្អែកលើ ច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអន្តរជាតិច្បាប់សមុទ្រស្តីពី(UNCLOS)។ អាមេរិកយកចិត្តទុកដាក់ដល់សេរីភាពខាងនាវាចរណ៍និងការធានាសកម្មភាពអាជីវកម្ម ស្របច្បាប់បណ្ដាប្រភពធនធាននៅសមុទ្រខាងកើត។ អាមេរិកប្រឆាំងជំទាស់គ្រប់ សកម្មភាពឯកតោភាគីសំដៅផ្លាស់ប្តូរស្ថានភាពនាបច្ចុប្បន្ននៅសមុទ្រខាងកើតក្នុង កាលៈទេសៈដែលប្រទេសជាច្រើនកំពុងប្រកាសអធិបតេយ្យភាពនៅដំបន់នេះ។ “យើងខ្ញុំចាត់ទុកថា គ្មានប្រទេសណាបានប្រើប្រាស់វិធានការចាប់បង្ខំគំរាមកំហែងពិសេសគឺប្រើប្រាស់អំពើហឹង្សាដើម្បីអនុវត្តសេចក្តីប្រកាសអធិបតេយ្យ ភាព។ ជំនួសទៅនោះ បណ្ដាភាគីត្រូវប្រើប្រាស់សន្តិវិធីដូចជាចរចារការទូតរឺតាម រយៈប្រទេសអជ្ញាកណ្ដាលទី៣រឺការកាត់ក្តីរបស់អជ្ញាកណ្ដាលអន្តរជាតិ។ ក្នុង ករណីមានជំលោះរវាងប្រទេសទាំងពីរ ប្រសិនបើភាគីម្ខាងសំរេចចិត្តប្រើប្រាស់ ឧបករកត្តិយុតនោះ ភាគីសេសសល់មិនត្រូវគំរាមកំហែងរារាំងការនាំជំលោះទៅ កាត់ក្តីនៅអជ្ញាកណ្ដាលអន្តរជាតិទេ៕”
Related






