អាមេរិកបានរិះគន់ចិនអំពីការដែលយន្តហោះប្រដេញចិនហោះឆាបយន្តហោះរបស់ជប៉ុន
12/06/2014 06:42
(VOV)_ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន នាថ្ងៃទី១១ មិថុនា អ្នកនាំពក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki បានអះអាងថា៖ មិនថាសកម្មភាពណាមួយដែលរារាំងដល់សេរីភាពខាងអាកាសចរណ៍ក្នុង

អាមេរិកបានរិះគន់ចិនអំពីការដែលយន្តហោះប្រដេញចិនហោះឆាបយន្តហោះរបស់ជប៉ុន (VOV)_ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន នាថ្ងៃទី១១ មិថុនា អ្នកនាំ ពក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki បានអះអាងថា៖ មិនថាសកម្មភាពណាមួយដែលរារាំងដល់សេរីភាពខាងអាកាសចរណ៍ក្នុងដែនអាកាសអន្តរជាតិ សុទ្ធតែបង្កើនភាពតានតឹងក្នុងតំបន់ និងអាចនាំមកនូវការប្រឈម មុខដាក់គ្នា។ អ្នកនាំពាក្យរូបនេះបានដាស់តឿនជប៉ុន និងចិន ត្រូវបង្កើតប្រព័ន្ធ សារព័ត៍មានមួយ ដើម្បីជៀសវាងការគិតគូរខុសឆ្គងប្រកបដោយគ្រោះថ្នាក់អាច កើតមានឡើងគួរអោយសោកស្ដាយនៅលើសមុទ្រឬនៅលើអាកាស។ នាថ្ងៃទី២៥ ឧសភា កន្លងទៅ យន្តហោះចម្បាំងចំនួន២គ្រឿងរបស់ចិន ក៏ បានហោះឆាបជិតនឹងបណ្ដាយន្តហោះជប៉ុន ដោយចៃដន្យ នៅលើតំបន់សមុទ្រ អន្តរជាតិផងដែរ។ តូក្យូរបានរិះគន់ចិនបានទៅហួសពីការកំណត់ហើយ និងបានអោយដឹងថាបណ្ដាយន្តហោះរបស់ប្រទេសនេះ បានរារាំងយន្តហោះរបស់ចិន ចំនួន៤១៥លើក ពេលដែលហោះហើរចូលក្នុងដែនអាកាសរបស់ជប៉ុន ពីខែ មិនាឆ្នាំ ២០១២ ដល់ខែមិនាឆ្នាំ២០១៣៕
Related






