អាមេរិកបានដកទ័ពជំនួយចេញពីអាហ្វហ្គានី ស្ថាន
21/09/2012 10:36
VOV-តាមប្រភពព័ត៌មាននៃក្រសួងការពារប្រទេស អាមេរិកនាថ្ងៃទី២១កញ្ញាឲ្យដឹងថា ទាហានចំនួន៣ម៉ឺន ៣ពាន់នាក់ដែលទទួលបទបញ្ជារបស់ប្រធានាធិបតី Barack Obama ជំនួយឲ្យកំលាំងទ័ពចំរុះនៅ អាហ្វហ្គានីស្ថាននាឆ្នាំ២០០៩បានដកចេញពីប្រទេសនេះ។

អាមេរិកបានដកទ័ពជំនួយចេញពីអាហ្វហ្គានីស្ថាន។ VOV-តាមប្រភពព័ត៌មាននៃក្រសួងការពារប្រទេសអាមេរិកនាថ្ងៃទី២១កញ្ញា ឲ្យដឹងថា ទាហានចំនួន៣ម៉ឺន៣ពាន់នាក់ដែលទទួលបទបញ្ជារបស់ប្រធានាធិបតី Barack Obama ជំនួយឲ្យកំលាំងទ័ពចំរុះនៅអាហ្វហ្គានីស្ថាននាឆ្នាំ២០០៩បានដក ចេញពីប្រទេសនេះ។ វគ្គជំនួយចុងក្រោយនេះត្រូវបាននាំចេញសំដៅរុញថយ ក្រោយកំលាំង Taliban និងបង្កលក្ខណៈឲ្យកំលាំង NATO ជួយឧបត្ថម្ភអាហ្វហ្គានីស្ថាន ហ្វឹកហាត់កងទ័ពដល់កំរិតអាចធានាបានសន្តិសុខក្រោយពេលកំលាំងកងទ័ពចំរុះ ដកចេញ។ មុននោះការដកកងទ័ពជំនួយត្រូវបានព្យាករណ៍គឺប្រព្រឹត្តទៅមុនចុងខែ កញ្ញានេះ។ ប្រធានាធិបតី Obama បានប្រកាសថាបញ្ឈប់សង្គ្រាមនៅអ៊ីរ៉ាក់និង បន្ថយជាបណ្ដើរៗការចូលរួមសង្គ្រាមនៅអាហ្វហ្គានីស្ថានក្នុងពេលលោកឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតីអាមេរិកឡើងវិញក្នុងការបោះឆ្នោតនាថ្ងៃទី៦វិច្ឆិកាខាងមុខ។ ការដកកងទ័ពជំនួយអាមេរិកចេញពីអាហ្វហ្គានីស្ថានបានប្រព្រឹត្តទៅក្នុងពេលដែល បណ្ដាមេបញ្ជាការ NATO កំពុងត្រូវប្រឈមមុខនឹងការវាយប្រហារពីខាងក្នុងរបស់ កំលាំងអាហ្វហ្គានីស្ថានសំដៅទៅលើកំលាំងកងទ័ពចំរុះ៕
Related





