VOV WorldVOV World
អាមេរិកផ្អាកការផ្តល់ជំនួយស្បៀងអាហារឲ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
29/03/2012 07:40
(VOV)-នាថ្ងៃទី ២៨មិនា មន្រ្តីក្រសួងការពារជាតិអាមេ រិកឲ្យដឹងថា៖ រដ្ឋអំណាចរបស់ប្រធានាធិបតី Barak Obama បានសម្រេចចិត្តផ្អាកការផ្តល់ ជំនួយស្បៀងអា ហារចំនួន ២៤០ពាន់តោនឲ្យសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ
អាមេរិកផ្អាកការផ្តល់ជំនួយស្បៀងអាហារឲ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
លោក Peter Lavoy ឲ្យដឹងថា អាមេរិកនឹងផ្អាករាល់ ផែនការផ្តល់ជំនួយជាស្បៀងអាហារឲ្យប្យុងយ៉ាង (រូបថតៈInternet) (VOV)-នាថ្ងៃទី ២៨មិនា មន្រ្តីក្រសួងការពារជាតិអាមេរិកឲ្យដឹងថា៖រដ្ឋអំណាច របស់ប្រធានាធិបតី Barak Obama បានសម្រេចចិត្តផ្អាកការផ្តល់ ជំនួយស្បៀង អាហារចំនួន ២៤០ពាន់តោនឲ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដោយសារប្រទេសនេះដំឡើងផែនការបាញ់បង្ហោះកាំជ្រួចនាខែមេសាខាងមុខ ។ អនុរដ្ឋមន្រ្តីស្តីទី នៃក្រសួងការពារជាតិអាមេរិក Peter Lavoy បាននិយាយនៅ ចំពោះមុខរដ្ឋសភាអាមេរិកថា ការបាញ់បង្ហោះកាំជ្រួច នោះ បានឆ្លុះបញ្ចំងពី ទស្សនៈរបស់ព្យុងយ៉ាងថា គឺធ្វើប្រងើយកន្តើយចំពោះរាល់កិច្ច សន្យាអន្តរជាតិ របស់ខ្លួន។បណ្តាប្រទេសរួមមាន អាមេរិក ជប៉ុន កូរ៉េខាង ត្បូងនិងចិនបានដាស់ តឿនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឲ្យបោះបង់ចោលផែនការ បាញ់បង្ហោះកំាជ្រួចប៉ុន្តែប្រទេសនេះ នៅតែប្រកាសថា នឹងដំណើការផែនការ នេះ៕