VOV WorldVOV World
អាមេរិកផ្តល់អាទិភាពលើបញ្ហាធានាសន្តិសុខរបស់អ៊ីស្រាអែលក្នុងការចរចារ សន្តិភាពជាមួយអ៊ីរ៉ង់
06/12/2013 09:59
(VOVworld)-សន្តិសុខរបស់អ៊ីស្រាអែលជាអាទិភាព ចម្បងក្នុងការចរចារសំដៅ ទប់ស្កាត់កម្មវិធីនុយក្លេ អ៊ែររបស់អ៊ីរ៉ង់
អាមេរិកផ្តល់អាទិភាពលើបញ្ហាធានាសន្តិសុខរបស់អ៊ីស្រាអែលក្នុងការចរចារ សន្តិភាពជាមួយអ៊ីរ៉ង់
(VOVworld)-សន្តិសុខរបស់អ៊ីស្រាអែលជាអាទិភាពចម្បងក្នុងការចរចារសំដៅ ទប់ ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បន្ទាប់ពីអ៊ីរង់និងក្រុម P5+1(រួមមានអាមេ​រិក អង់ គ្លេស បារំាង រុស្ស៊ី ចិននិងអាល្លឺម៉ង) សម្រេចបានកិច្ចព្រមព្រៀងដំបូង។នេះជាការ អះអាងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry ជាមួយមជ្ឈ​ដ្ឋានមន្រ្តីអ៊ីស្រា អែល ក្នុងដំណើរទស្សនកិច្ចមជ្ឈឹមប៉ូព៌ាសំដៅជំរុញដំណើការសន្តិភាពរវាងអ៊ីស្រា អែលនិងប៉ាឡេស្ទីន។ នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល Benjamin Netanyahu និង រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Kerry​ក្នុងសន្និសីទកាសែត១ (រូបថតៈ AFP)         ថ្លែងមតិបន្ទាប់ពីជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu នៅ Jerusalem នាថ្ងៃទី៥ធ្នូ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Kerry អះអាងថា៖ វ៉ាស៊ីងតោនឯកភាពថា បណ្តាមហាអំណាចត្រូវសម្រេចបាន កិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយជាមួយអ៊ីរ៉ង់។ នាពេលខាងមុខ អាមេរិក​នឹងបន្តការពិគ្រោះយោបល់ជាមួយអ៊ីស្រាអែល សំដៅឆ្ពោះទៅកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយដោយសមស្របជាមួយផលប្រយោជន៌របស់ភាគីនីមួយៗ៕

More