អាមេរិកបង្កើនកំលាំងកៀបសង្កត់ទៅលើកម្មវិធីនុយក្លេអែររបស់អ៊ីរ៉ង់
14/12/2012 10:32
(VOVworld) – សំដៅបង្កើនកំលាំងកៀបសង្កត់ទៅ លើកម្មវិធីនុយក្លេអែររបស់អ៊ីរ៉ង់ នាថ្ងៃទី ១៣ ធ្នូ រដ្ឋាភិបាលអាមេរិកបានបណ្តុបបណ្តាក់វិធានការ ដាក់ទណ្ឌកម្មចំពោះរាល់ក្រុមហ៊ុនអ៊ីរ៉ង់ ដែលគាំទ្រ កាំវិធីពោលខាងលើ។

(VOVworld) – សំដៅបង្កើនកំលាំងកៀបសង្កត់ទៅលើកម្មវិធីនុយក្លេអែររបស់អ៊ីរ៉ង់ នាថ្ងៃទី ១៣ ធ្នូ រដ្ឋាភិបាលអាមេរិកបានបណ្តុបបណ្តាក់វិធានការដាក់ទណ្ឌកម្ម ចំពោះរាល់ក្រុមហ៊ុនអ៊ីរ៉ង់ ដែលគាំទ្រកាំវិធីពោលខាងលើ។ តាមបទដាក់ទណ្ឌកម្ម នេះ អាមេរិកនិងហ៊ុំព័ទ្ធទ្រព្យសម្បត្តិ្ត របស់ក្រុមហ៊ុននិងបុគ្គលិកអ៊ីរ៉ងប្រចាំនៅ អាមេរិក។ ទន្ទឹមនឹងនោះ អាមេរិកហាមប្រជាពលរដ្ឋឬក្រុមហ៊ុនអាមេរិកនិង ធនាគាអន្តរជាតិធ្វើអាជីវកម្មជាមួយបណ្ដាមុខសញ្ញានេះ។ ទាក់ទិនដល់ការចរចារ អំពីកម្មវិធីនុយក្លេអែររបស់អ៊ីរ៉ង់ រវាងទីភ្នាកងារថាមពលបរមាណូរអន្តរជាតិ IAEA និងអ៊ីរ៉ង់ ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី ១៣ ធ្នូ នៅ Tehran តំណាងភាគីអ៊ីរ៉ង់ លោក Ali Asghar Sotanieh បានឲ្យដឹងថា៖ អ៊ីរ៉ង់និង IAEA បានឯកភាពដំណើរការវង់ចរចារ ជាបន្ត នាថ្ងៃទី ១៦ មករា ឆ្នាំ ២០១៣ ដោយឈរលើស្មារតីស្ថាបនា សកម្មនិងទទួល បាន ការរីកចំរើន៕
Related





