អាមេរិកបញ្ជូននាវាពិឃាដ្ឋទៅកាន់តំបន់សមុទ្ររបស់កូរ៉េខាងត្បូង
02/04/2013 08:09
(VOVworld) – នាថ្ងៃទី ១ មេសា មន្ត្រីជាន់ខ្ពស់មួយរូប នៃមន្ទីបញ្ចកោណបានឲ្យ ដឹងថា៖ កំលាំងកងទ័ពជើង ទឹកអាមេរិកបានបញ្ជូននាវាចម្បាំងបំពាក់កាំជ្រួច USS Fitgerald ទៅកាន់តំបន់សមុទ្រភាគនីរតីរបស់កូរ៉េ ខាងត្បូង។

(VOVworld) – នាថ្ងៃទី ១ មេសា មន្ត្រីជាន់ខ្ពស់មួយរូបនៃមន្ទីបញ្ចកោណបានឲ្យ ដឹងថា៖ កំលាំងកងទ័ពជើងទឹកអាមេរិកបានបញ្ជូននាវាចម្បាំងបំពាក់កាំជ្រួច USS Fitgerald ទៅ កាន់តំបន់សមុទ្រភាគនីរតីរបស់កូរ៉េខាងត្បូង។ កងទ័ពជើងទឹកអាមេរិកក៏កំពុងផ្លាស់ ប្តូរទីតាំងប្រព័ន្ធរ៉ាដា X-band មួយទៀតទៅកាន់តំបន់សមុទ្រជិតនឹង ស.ប.ប.ក. ដើម្បីឃ្លាំ មើលកាយវិការយោធារបស់ព្យុងយ៉ាង ផងដែរ។ នេះគឺជាកាយវិការប្រុងប្រយ័ត្នដែលមាន ចរិតលក្ខណៈការពារដោយខ្លួនឯងរបស់អាមេរិកចំពោះសេចក្តីថ្លែងការបង្ករឿងហេតុរបស់ ស.ប.ប.ក. នាពេលថ្មីៗនេះ ។ នាថ្ងៃដ៏ដែល អ្នកនាំពាក្យនៃសេតវិមាន លោក Jay Carney បានប្រកាសថា៖ អាមេរិមិនឃើញមានការប្រែប្រួលធំណាមួយឡើយ អំពីយោធារបស់ ស.ប.ប.ក ដោយមិនអើពើដល់ សេចក្តីថ្លែងការត្រៀមខ្លួនជាស្រេចធ្វើឲ្យសង្គ្រាមរបស់ ប្រទេសនេះ។ ប៉ុន្តែ វ៉ាស៊ីនតោនពិនិត្យមើលយ៉ាងម៉ត ចត់ការគំរាមកំហែងពោលខាង លើរបស់ព្យុងយ៉ាង។ តាមគំរោង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នឹងទៅ បំពេញទស្សនកិច្ចនៅទ្វីបអាស៊ីដើម្បីពិភាក្សាអំពីវិបត្តិលើឧបទ្វីបកូរ៉េ នាបច្ចុប្បន្ន ៕
Related






