អាមេរិកអះអាងជាថ្មីម្ដងទៀតនូវការសន្យាការពារដែនដីជប៉ុន
28/01/2016 10:09
(VOVworld) - នាថ្ងៃទី២៧ មករា ឧត្តមនាវីទ័ពជើងទឹក អាមេរិកលោក Harry Harrisបានអះអាងជាថ្មីម្ដងទៀត នូវការសន្យារបស់វាស៊ីនតោនក្នុងកិច្ចការពារប្រជុំ កោះSenkaku ក្រោមការគ្រប់គ្រងរបស់ជប៉ុន ដែលចិន ក៏អះអាងនូវអធិបតេយ្យភាពហើយហៅថា Diaoyu ស្ថិតនៅសមុទ្រចិនខាងកើត ក្នុងករណីមានការគំរាមកំហែងទៅលើប្រជុំកោះនេះ។

ទិដ្ឋភាពនៃកោះ Senkaku/Diaoyu នៅសមុទ្រចិនខាងកើត (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២៧ មករា ឧត្តមនាវីទ័ពជើងទឹកអាមេរិកលោក Harry Harris បានអះអាងជាថ្មីម្ដងទៀតនូវការសន្យារបស់វាស៊ីនតោនក្នុងកិច្ចការពារប្រជុំកោះ Senkaku ក្រោមការគ្រប់គ្រងរបស់ជប៉ុន ដែលចិនក៏អះអាងនូវអធិបតេយ្យភាព ហើយហៅថា Diaoyu ស្ថិតនៅសមុទ្រចិនខាងកើត ក្នុងករណីមានការគំរាមកំហែង ទៅលើប្រជុំកោះនេះ។ភាគីអាមេរិកបានប្រកាសថា នេះជាចំណែកមួយក្នុងសន្ធិ សញ្ញាសន្តិសុខរវាងវាស៊ីនតោននិងតូក្យូដែលបានចុះហត្ថលេខាកាលពីឆ្នាំ១៩៦០ ។ក្រៅពីនោះ ឧត្តមនាវី Harris ក៏បានសំដែងការព្រួយបារម្ភចំពោះ សកម្មភាព កសាងកោះសិប្បនិមិត្តរបស់ចិននៅសមុទ្រខាងកើតផងដែរ ដោយចាត់ទុក នេះ ជាការគំរាមកំហែងទៅលើស្ថិរភាពនៅក្នុងតំបន់៕
Related






