អាមេរិកអំពាវនាវក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បង្កើនបណ្ដាបទដាក់ទណ្ឌកម្មចំពោះព្យុងយ៉ាង
07/03/2013 09:13
(VOVworld) – អាមេរិកអំពាវនាវក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បង្កើនបណ្ដា បទដាក់ទណ្ឌកម្មចំពោះសាធា រណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.ប.ក.) ដែលទាក់ទិកការសាកល្បងនុយក្លេអ៊ែរលើកទី ៣ របស់ ព្យុងយ៉ាង នាខែ កុម្ភៈ កន្លងមក។

(VOVworld) – អាមេរិកអំពាវនាវក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បង្កើនបណ្ដាបទដាក់ ទណ្ឌកម្មចំពោះសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.ប.ក.) ដែល ទាក់ទិកការសាកល្បងនុយក្លេអ៊ែរលើកទី ៣ របស់ ព្យុងយ៉ាង នាខែ កុម្ភៈ កន្លងមក។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អ.ស.ប. លោកស្រី Susan Rice បានដាក់ជូនដល់ប្រទេស ជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ចំនួន ១៤ ប្រទេសពង្រាងសេចក្តីសម្រេចចិត្ត ស្តីពីបទដាក់ទណ្ឌកម្ម ចំពោះព្យុងយ៉ាង ដែលអាចត្រូវបាននាំចេញបោះឆ្នោត នាថ្ងៃទី ៧ មិនា។ ពង្រាងសេចក្តីសម្រេចចិត្តថ្មីនេះបានដាក់បន្ថែមបុគ្គលចំនួន ៣ នាក់និងសម្ព័ន្ធ ក្រុមហ៊ុនចំនួន ២ ទៀត ចូលក្នុងបញ្ជីហ៊ុំព័ទ្ធទ្រព្យសម្បត្តិ្តនិងបទហាមឃត់ធ្វើដំណើរ ទៅវិញទៅមក។ ចិនបានឡើងសម្លេងគាំទ្រសេចក្តីសម្រេចចិត្តបទដាក់ទណ្ឌកម្មនេះ របស់ អ.ស.ប. ព្រមទាំង ប្រឆាំងជំទាស់ការសាកលក្បងនុយក្លេអ៊ែររបស់ ព្យុងយ៉ាង។ ចិនក៏បាន អំពាវនាវឲ្យសហគមន៍អន្តរជាតិត្រូវមានដំណោះស្រាយបញ្ឃប់កម្មវិធីគ្រោះថ្នាក់ នេះយ៉ាងឆាប់ៗ។ ប៉ុន្តែ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ អ.ស.ប. បានសង្កត់ធ្ងន់ថា៖ អ.ស.ប. កប្បីបន្ថូស្រាលភាពតានតឹងនៅឧបទ្វីកូរ៉េ តាមរយៈ ការទូត។ ក្នុងពេល នោះ មូស្គូវាយតំលៃខ្លឹមសារនៃសេចក្តីសម្រេចចិត្តនេះគឺសមស្របនឹងឆ្លុះបញ្ចាំង ពីការព្រួយបារម្មណ៍របស់រុស្ស៊ី ផងដែរ។ នាថ្ងៃដ៏ដែល ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye និងនាយក រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានឯកភាពអំពីកិច្ចសហប្រតិបត្តិ ការយ៉ាង ជិតស្និតជាមួយអាមេរិក ក្នុងបញ្ហានុយក្លេអ៊ែរពោលខាងលើ។ ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងឲ្យដឹងថា៖ ស.ប.ប.ក. បានបង្កើតបណ្ដាតំបន់ហាមហោះហើរនិងហាមទុកនាវាធ្វើ សកម្មភាពក្នុងតំបន់សមុទ្រភាគខាងជើងនិងលិចនៃប្រទេសនេះ។ តាមប្រភព ពត៌មាននេះឲ្យដឹងទៀតថា៖ មិនលើកលែងលទ្ធភាពព្យុងយ៉ាងនឹងដំណើការ សាកល្បងកាំជ្រួចនៅទីនេះ៕
Related






