VOV WorldVOV World
អាមេរិកអំពាវនាវសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបោះចោល កម្មវិធីនុយក្លេអ៊ែរ។
27/03/2012 08:17
ចូលរួមសន្និសិទកំពូលសន្តិសុខនុយក្លេអ៊ែរលើកទី២ នៅកូរ៉េខាងត្បូង ប្រធានាធិបតី​អាមេរិកBarackObama បានអំពាវនាវសាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិត កូរ៉េបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនៃប្រទេសនេះនិង គាំទ្រយ៉ាងសកម្មសេចក្តីអំពាវនាវរបស់សហគមន៍ អន្តរជាតិ។
អាមេរិកអំពាវនាវសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបោះចោល កម្មវិធីនុយក្លេអ៊ែរ។
ប្រធានាធិបតីអាមេរិកបានថ្លែងមតិនៅមហាវិទ្យាល័យការទូត Hankuk របស់កូរ៉េខាងត្បូង។ VOV-ចូលរួមសន្និសិទកំពូលសន្តិសុខនុយក្លេអ៊ែរលើកទី២នៅកូរ៉េខាងត្បូង ប្រធានាធិបតី​អាមេរិកBarackObamaបានអំពាវនាវសាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនៃប្រទេសនេះនិងគាំទ្រយ៉ាង សកម្មសេចក្តីអំពាវនាវរបស់សហគមន៍អន្តរជាតិ។ ថ្លែងមតិនៅមហាវិទ្យាល័យ ការទូត Hankuk របស់កូរ៉េខាងត្បូងក្នុងឪកាសនេះ​ ប្រធានាធិបតីអាមេរិក Barack Obama បានថ្លែងថា លោកចង់បញ្ជូនសារមួយដោយផ្ទាល់ដល់មជ្ឈដ្ឋាន​អ្នក​ដឹក​ នាំព្យុងយ៉ាងថា អាមេរិកគ្មានគំនិតអមិត្ត ប៉ុន្តែបណ្ដាសកម្មភាពបង្ករឿងហេតុ​របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងនាំមកនូវផលវិបាកអាក្រក់ និងអសកម្ម។ ប្រធានាធិបតីអាមេរិក Barack Obama បានមានជំនួបសន្ទនាជាមួយ ថ្នាក់ដឹកនាំ​នៃប្រទេសរុស្ស៊ីនិងចិនដើម្បីពិភាគ្សាអំពីបញ្ហានុយគ្លេអ៊ែរបស់អ៊ីរ៉ង់និង​ សាធារណ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េប៉ុន្តែក្នុងជំនួបបណ្ដាភាគីក៏មិនទទួល បាន​លទ្ឋផលសកម្មណាមួយឡើយ៕

More