អាមេរិកសម្តែងនូការ ព្រួយបារម្ភចំពោះលិខិតឆ្លងដែនថ្មីរបស់ចិន
28/11/2012 08:04
(VOVworld) - នាថ្ងៃទី ២៧ វិច្ឆិកា ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖ អាមេរិកសម្តែងនូវការព្រួយបារម្ភចំពោះលិខិតឆ្លងដែនអេឡិចត្រូនិចថ្មីរបស់ចិន មានរូបភាពផ្លូវអណ្តាតគោនៅសមុទ្រខាងកើត។

(VOVworld) - នាថ្ងៃទី ២៧ វិច្ឆិកា ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖ អាមេរិកសម្តែងនូវការព្រួយបារម្ភចំពោះលិខិតឆ្លងដែនអេឡិចត្រូនិចថ្មីរបស់ចិន មានរូបភាពផ្លូវអណ្តាតគោនៅសមុទ្រខាងកើត។ ថ្លែងមតិក្នុងសន្និសីទការសែត អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Victoria Nuland បានឲ្យដឹងថា៖ “យើងព្រួយបារម្ភយ៉ាងខ្លាំងក្លាចំពោះផែនទីពោលខាងលើ ដែលកំពុងធ្វើឲ្យទំនាក់ ទំនងរវាងប្រទេសទាក់ទិនដល់បញ្ហាលើសមុទ្រខាងកើតកើតមានភាពតានតិន ថែមទៀត។ តាមគំរោង យើងនឹងលើកឡើងបញ្ហានេះជាមួយចិន ដោយសារ កាយវិការរបស់ចិនមិននាំមកផលប្រយោធន៍សំរាប់បរិយាកាសក្នុងតំបន់ទេ។ យើងទាំងឡាយកំពុងស្វែងរកដំណោះស្រាយឲ្យរាល់បញ្ហានេះ។” មុននោះ ក្រសួងការបរទេសអាមេរិកបានអះអាងថា៖ អាមេរិកមិនទទួលស្គាល់ សេចក្តីថ្លែងការណ៍អំពីអធិបតេយ្យភាព ដែលចិនបង្ហាញតាមរយៈផែនទី “អណ្ដាត គោរ” ក្នុងសិខិតឆ្លងដែននៃប្រទេសនេះ ឡើយ៕ អាមេរិកសម្តែងនូការព្រួយបារម្ភចំពោះលិខិតឆ្លងដែនអេឡិចត្រូនិចថ្មីរបស់ចិន មានរូបភាពផ្លូវអណ្តាតគោនៅសមុទ្រខាងកើត។ (Image: Internet)
Related






