អាមេរិកដាសតឿនចិនដោះស្រាយបញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ
15/05/2013 12:03
(VOVworld) – នាថ្ងៃទី ១៤ ឧសភា បេសកជនពិសេសទទួល បន្ទុកគោលនយោបាយលើឧបទ្វីបកូរ៉េរបស់អាមេរិក លោក Glyn Davies បានដាសតឿនចិនពង្រីក តួនាទីរបស់ខ្លួន ដើម្បី បញ្ចុះបញ្ចូលព្យុងយ៉ាងចាប់ផ្តើមការចរចារគ្មាននុយក្លេអ៊ែរ លើឧបទ្វីបកូរ៉េឡើងវិញ។

(VOVworld) – នាថ្ងៃទី ១៤ ឧសភា បេសកជនពិសេសទទួលបន្ទុកគោលនយោបាយ លើឧបទ្វីបកូរ៉េរបស់អាមេរិក លោក Glyn Davies បានដាសតឿនចិនពង្រីកតួនាទីរបស់ ខ្លួន ដើម្បីបញ្ចុះបញ្ចូលព្យុងយ៉ាងចាប់ផ្តើមការចរចារគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ឡើងវិញ។ ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង ចិននិងជប៉ុន ចាប់ពីថ្ងៃទី ១៣ ឧសភា លោក Glyn Davies បានជួបចរចារជាមួយសមភាគី កូរ៉េខាងត្បូង លោក Lim Sung Nam នៅរដ្ឋធានី Seoul ដើម្បីពិភាក្សាអំពីបញ្ហា នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ ថ្លែងមតិចំពោះមុខមជ្ឍដ្ឋានអ្នកសារព័ត៌មាន បន្ទាប់ ពីការជួបចរចារនេះ លោក Glyn Davies បានចាត់ទុកថា៖ “ចិនមានទំនាក់ទំនងប្រពៃណីរឹងមាំជាមួយសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ”។ ដោតហេតុនេះ ប៉េកាំងដើតួនាទីងាយស្រួលជាង បើប្រៀបនឹង ភាគីផ្សេងៗទៀត ក្នុងការដាសតឿនព្យុយ៉ាងចាប់ផ្តើមដំណើរគ្មាន នុយក្លេអ៊ែរឡើងវិញ។ នាថ្ងៃទី ១៥ ឧសភា លោក Glyn Davies បានទៅកាន់ទីក្រុង ប៉េកាំង។ ក្នុងសន្និសីទការ សែត នាថ្ងៃទី ១៤ ឧសភា អ្នកនាំពាក្យក្រសួងការបរទេស ចិន លោក Hong Lei បានឲ្យដឹងថា៖ ចិនរក្សាទំនាក់ទំនងជាមួយភាគីទាំងឡាយចូល រួមការចរចារ ៦ ភាគីអំពីស្ថានភាពលើឧបទ្វីបកូរ៉េ សំដៅស្វែងរកដំណោះស្រាយ សន្តិភាពយូអង្វែងក្នុងតំបន់នេះ៕
Related






