អាមេរិកដាសតឿនអេហ្ស៊ីបដំណើរការជួបសន្ទនាទ្វេភាគីជាបន្ទាន់
06/12/2012 08:43
(VOVworld) – នាថ្ងៃទី ៥ ធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Clinton បានដាសតឿនអេហ្ស៊ីបដំណើរការពិភាក្សា អំពីរាល់ការខ្វែងគំនិតចំពោះរដ្ឋធម្មនុញ្ញថ្មី។

(VOVworld) – នាថ្ងៃទី ៥ ធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Clinton បានដាសតឿន អេហ្ស៊ីបដំណើរការពិភាក្សាអំពីរាល់ការខ្វែងគំនិតចំពោះរដ្ឋធម្មនុញ្ញថ្មី។ ទន្ទឹមនឹងនោះ លោកស្រី Clinton បានអះអាងថា៖ត្រូវដំណើរការជួបសន្ទនាទ្វេភាគីជាបន្ទាន់នៅ ប្រទេសអាហ្វ្រិកខាងជើងនេះ ដើម្បីផ្លាស់ប្តូអំពីទស្សនៈក៏ដូចជាការព្រួយបារម្ភចំពោះ ដំណើរការតាក់តែងរដ្ឋធម្មនុញ្ញនិងភាពរឹងមាំរបស់រដ្ឋធម្មនុញ្ញ។ ក្នុងពេលនោះនាយប់ ថ្ងៃដ៏ដែល ការប៉ះបោរបានផ្ទុះឡើងរវាងបណ្ដាអ្នកគាំទ្រនិងអ្នកប្រឆាំងជំទាស់ប្រធានា បតី Morsi នៅមុខវិមានប្រធានាធិបតី។ ក្នុងព្រឹត្តិការណ៍ផ្សេងទៀត អគ្គលេខាធិការ គណៈកម្មាធិការឃ្លាំមើលការបោះប្រជាមតិអំពីសេចក្តីព្រៀងរដ្ឋធម្មនុញ្ញ នាថ្ងៃទី ១៥ ធ្នូខាងមុខ លោក Zaghloul El-Balshi បានលាលែងពីតំណែង ដើម្បីប្រឆាំងជំទាស់ ជំលោះ នានា ដែលបានកើតមានឡើង ក្នុងថ្ងៃដ៏ដែល៕ រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Clinton (Image: Internet)
Related





