អាមេរិកត្រៀមខ្លួនជាស្រេចពិនិត្យមើលសំណើរជួបចរចាររបស់ព្យុងយ៉ាង
19/06/2013 08:21
(VOVworld) – មុននឹងជំនួបត្រីភាគីអំពីបញ្ហាលើឧបទ្វីបកូរ៉េរវាងអាមេរិកជប៉ុននិង កូរ៉េខាងត្បូងដែលនឹងប្រព្រឹត្តទៅនៅវ៉ាស៊ីនតោនរដ្ឋាភិបាលនៃប្រធានាធិបតី អាមេរិកលោក Barack Obama បានប្រកាសថា៖ អាមេរិកត្រៀមខ្លួនជាស្រេច ពិនិត្យមើលសំណើរជួបចរចាររបស់សាធារណៈរដ្ឋប្រជាធិបតេយប្រជាមានិតកូរ៉េ។

(VOVworld) – មុននឹងជំនួបត្រីភាគីអំពីបញ្ហាលើឧបទ្វីបកូរ៉េរវាងអាមេរិកជប៉ុននិង កូរ៉េខាងត្បូងដែលនឹងប្រព្រឹត្តទៅនៅវ៉ាស៊ីនតោន រដ្ឋាភិបាលនៃប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាសថា៖ អាមេរិកត្រៀមខ្លួនជាស្រេចពិនិត្យមើលសំណើរ ជួបចរចាររបស់សាធារណៈរដ្ឋប្រជាធិបតេយប្រជាមានិតកូរ៉េ។ ប៉ុន្តែ ព្យុងយ៉ាងត្រូវ បញ្ឈប់កម្មវិធីនុយក្លេអែររបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Paski បានឲ្យដឹងថា៖ អាមេរិកនឹងឆ្លើយតបនូវសំណើរដំណើរការចរចារថ្មីបំផុតជា មួយព្យុងយ៉ាង ប្រសិនបើ ស.ប.ប.ក. មានជំហានទំនុកទុកចិត្តតាមទិសគ្មាននុយក្លេអែរ ភាវូបនីយកម្មក្រោមការត្រួតពិនិត្យរបស់សហគមន៍អន្តរជាតិ។ ប៉ន្តែ អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិកបានអះអាង ថា៖ ការចរចារពោលខាងលើគឺផ្នែកមួយនៃដំណើរការ ចរចារ ៦ ភាគី៕ អាមេរិកត្រៀមខ្លួនជាស្រេចពិនិត្យមើលសំណើរជួបចរចាររបស់ព្យុងយ៉ាង។ (Image: Vietnamplus+)
Related






