VOV WorldVOV World
អាស៊ាន-ចិនសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន
10/05/2013 09:10
(VOVworld) – នាថ្ងៃទី ៩ ឧសភា សេចក្តីថ្លែងការរួមទីក្រុង Nay Pyi Taw ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនរវាងប្រទេស ជាសមាជិកអាស៊ានចំនួន ៥ ប្រទេសគឺ៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាមជាមួយចិន ត្រូវបាននាំចេញ នៅរដ្ឋធានី Nay Pyi Taw របស់មីយ៉ាន់ម៉ា។
អាស៊ាន-ចិនសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន
(VOVworld) – នាថ្ងៃទី ៩ ឧសភា សេចក្តីថ្លែងការរួមទីក្រុង Nay Pyi Taw ស្តីពីការបង្កើន កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនរវាងប្រទេសជា សមាជិកអាស៊ានចំនួន ៥ ប្រទេសគឺ៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាមជាមួយ ចិន ត្រូវបាននាំចេញ នៅរដ្ឋធានី Nay Pyi Taw របស់មីយ៉ាន់ម៉ា។ សេចក្តីថ្លែងការនេះ សម្តែងនូវការពេញចិត្តចំពោះការខំ ប្រឹងប្រែងដ៏ធំធេងនិងដំណើរការដែលប្រទេស ចំនួន ៦ ពោលខាងលើទទួលបានតាមរយៈកិច្ចសហប្រតិបត្តិការមានប្រសិទ្ធភាព ក្នុងក្របខ័ណ្ឌបណ្ដាយន្តការសហប្រតិបត្តិការអំពីការបង្ការប្រយុទ្ធប្រឆាំងនឹងការ ជួញដូរគ្រឿងញៀនអន្តរជាតិ និងក្នុងតំបន់។ បណ្ដាប្រទេសបានអះអាងជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តប្រយុទ្ធ ប្រឆាំងនឹងគ្រោះគ្រឿងញៀននៅអាស៊ី-អាគ្នេយ៍។ ទន្ទឹមនឹងនោះ ប្រទេសនានាក៏បានឯកភាពអំពីការចែករំលែកបទពិសោធន៍ក្នុងការទប់ស្តាត់ការប្រើ ប្រាស់គ្រឿងញៀន ជំរុញកម្មវិធីផ្តាច់គ្រឿងញៀននិងការអប់រំលើកកំពស់ការចំណះដឹង ក្នុងសហគមន៍ ផងដែរ៕ អាស៊ាន-ចិនសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ (Image: Vietnamplus+)