អាស៊ាន+៦ ចាប់ផ្តើមវង់ ចរចារដំបូងឆ្ពោះទៅការបង្កើតកិច្ចព្រមព្រៀងដៃគូរសេដ្ឋកិច្ចតំបន់លើ គ្រប់វិស័យ
09/05/2013 10:54
(VOVworld) – នាថ្ងៃទី ៩ ឧសភា វង់ចរចារដំបូងឆ្ពោះទៅ ការបង្កើតកិច្ចព្រម ព្រៀងដៃគូរសេដ្ឋកិច្ចតំបន់លើគ្រប់ វិស័យ (RCEP) រវាងប្រទេសជាសមាជិក អាស៊ានចំនួន ១០ ជាមួយដៃគូរសេដ្ឋកិច្ចសំខាន់របស់ប្លុកចំនួន ៦ ប្រទេសគឺ៖ ចិន ជប៉ុន កូរ៉េខាងត្បូង អ៊ូស្រ្តាលី នូវ៉ែលហ្សេឡង់និងឥណ្ឌា (អាស៊ាន+៦) បានចាប់ផ្តើមជាផ្លូវការនៅប៊្រុយណេ។

(VOVworld) – នាថ្ងៃទី ៩ ឧសភា វង់ចរចារដំបូងឆ្ពោះទៅការបង្កើតកិច្ចព្រមព្រៀង ដៃគូរសេដ្ឋកិច្ចតំបន់លើគ្រប់វិស័យ (RCEP) រវាងប្រទេសជាសមាជិក អាស៊ានចំនួន ១០ ជាមួយដៃគូរសេដ្ឋកិច្ចសំខាន់របស់ប្លុកចំនួន ៦ ប្រទេសគឺ៖ ចិន ជប៉ុន កូរ៉េខាង ត្បូង អ៊ូស្រ្តាលី នូវ៉ែលហ្សេឡង់និងឥណ្ឌា (អាស៊ាន+៦) បានចាប់ផ្តើមជាផ្លូវការនៅ ប៊្រុយណេ។ RCEP គឺជាប្លុកពាណិជ្ជកម្មសេរីធំបំផុត១ក្នុងចំណោមប្លុក ពាណិជ្ជកម្ម សេរីលើសកលលោក។ តាមគំរោង ក្នុងរយៈពេល ៥ ថ្ងៃជួបចរចារ អាស៊ាន+៦ នឹង ពិភាក្សាអំពីរបៀបនិងក្របខ័ណ្ឌនៃការចរចារ RCEP សំដៅទទួលបានការព្រមព្រៀង នាឆ្នាំ ២០១៥។ ក្រៅពីការបង្កើតគណៈ កម្មាធិការមន្ត្រីជាន់ខ្ពស់មួយ អាស៊ាន+៦ នឹងបង្កើតបណ្ដាក្រុមការងារដែលទាក់ ទិនដល់សកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្ម សេវ៉ាកម្មនិងការវិនិយោគ។ បើសិនជា RCEP ត្រូវបានបង្កើតប្រកបដោយជោគជ័យ នោះគឺតំបន់ពាណិជ្ជកម្មសេរី មានមនុស្សចំនួន ៣ ពាន់លាននាក់ ស្រូបយក ១/២ ទីផ្សារសកលលោក និង ១/៣ ទិន្នផលសេដ្ឋកិច្ចសកល៕ Image: Vietnamplus+
Related






