VOV WorldVOV World
អាស៊ានព្រួយបារម្មណ៍ចំពោះការសាកល្បងនុយក្លេអ៊ែរលើកទី ៣ របស់ ព្យុងយ៉ាង
20/02/2013 10:56
(VOVworld) – នាថ្ងៃទី​ ១៩ កុម្ភៈ អគ្គលេខាធិការសមាគម បណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) លោក Le Luong Minh បានឲ្យដឹងថា៖ បណ្ដាប្រទេសជាសមាជិកអាស៊ានបាន សម្តែងនូវការព្រួយបារម្មណ៍ចំពោះការជះឥទ្ធិពលនៃការសាក ល្បងនុយក្លេអ៊ែរលើកទី ៣ របស់សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ។
អាស៊ានព្រួយបារម្មណ៍ចំពោះការសាកល្បងនុយក្លេអ៊ែរលើកទី ៣ របស់ ព្យុងយ៉ាង
(VOVworld) – នាថ្ងៃទី​ ១៩ កុម្ភៈ អគ្គលេខាធិការសមាគមបណ្ដាប្រជាជាតិអាស៊ី- អាគ្នេយ៍ (អាស៊ាន) លោក Le Luong Minh បានឲ្យដឹងថា៖ បណ្ដាប្រទេសជាសមា ជិកអាស៊ានបានសម្តែងនូវការព្រួយបារម្មណ៍ចំពោះការជះឥទ្ធិពលនៃការសាក ល្បងនុយក្លេអ៊ែរលើកទី ៣ របស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ លេខាធិការដ្ឋានអាស៊ានបានស្នើឲ្យ ស.ប.ប.ក. អនុវត្តយ៉ាងម៉តចត់សេចក្តី សម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខ អ​.ស.ប. ក៏ដូចជា បណ្ដកិច្ចសន្យាក្នុង សេចក្តីប្រកាសរួមនៃការចរចារ ៦ ភាគី  ដែលចុះហេត្ថលេខា នាថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០០៥។ សេចក្តីថ្លែងការរបស់លេខាធិការដ្ឋានអាស៊ានសង្កត់ធ្ងន់ជាថ្មីម្តងទៀត នូវការគាំទ្រចំពោះរាល់ការខំប្រឹងប្រែងដើម្បីគោលដៅគ្មាននុយក្លេអ៊ែរលើឧបទ្វីប កូរ៉េ តាមវិធានការសន្តិភាព និងចាប់ផ្តើមការចរចារ ៦ ភាគី ឡើងវិញយ៉ាងឆាប់ៗ។ ក្នុងពេលនោះ ថ្លែងមតិក្នុងសន្និសីទរំសាយសព្វាវុធរបស់ អ.ស.ប. ដែលបាន រៀបចំ ឡើង នៅទីក្រុង Geneve ស្វីស លេខាទី ១ របស់គណៈប្រតិភូការទូត ស.ប.ប.ក. លោក Jon Yong Ryong បានប្រកាសថា៖ ការសាកល្បងនុយក្លេអ៊ែរ នាថ្ងៃទី ១២ កុម្ភៈ របស់ប្រទេសនេះ គឺជាវិធានការ “ការពារដោយខ្លួនឯង” សំដៅ ឆ្លើយតបតនឹងការ គំរាមកំហែងពីភាគីអាមេរិក។ អ្នកការទូត ស.ប.ប.ក. ក៏បាន ព្រមានថែមទៀតថា៖ បើសិនជា អាមេចាត់ទុកប្រទេសនេះជាំអមិត្តព្យុងយ៉ាងនឹងអាចមានកាយវិការតប តវិញយ៉ាងខ្លាំងក្លា។ នាថ្ងៃដ៏ដែល អនុរដ្ឋមន្ត្រីការបរ ទេសរុស្ស៊ី លោក  Gennady Gatilov បានឲ្យដឹងថា៖ មូស្គូនឹងមិនគាំទ្របណ្ដាបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិង ពាណិជ្ជកម្មចំពោះព្យុងយ៉ាងទេ។ លោក Gatilov ឲ្យដឹង ទៀតថា៖ រុស្ស៊ីនៅតែរក្សា ទស្សនរបស់ខ្លួនគឺ៖ ដោះស្រាយបញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ដោយសន្តិវិធី៕ បណ្ដាប្រទេសជាសមា ជិកអាស៊ានបានសម្តែងនូវការព្រួយបារម្មណ៍ចំពោះការជះឥទ្ធិពលនៃការសាក ល្បងនុយក្លេអ៊ែរលើកទី ៣ របស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ (Image: Internet)