VOV WorldVOV World
អាស៊ានឆ្ពោះទៅទីផ្សារពាណិជ្ជកម្មនិងវិនិយោគមួយឯកភាព។
28/08/2012 08:25
VOV-សន្និសីទចំនួន២ស្ដីពីការជំរុញពាណិជ្ជកម្មនិង វិនិយោគក្នុងប្លុកឆ្ពោះទៅ​គោលដៅប្រែក្លាយអាស៊ាន ទៅជាទីផ្សារពាណិជ្ជកម្មសេរីនិងវិនិយោគឯកភាព មួយទើបនឹងបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៧សីហា ក្នុងក្របខ័ណ្ឌសន្និសីទ​រដ្ឋមន្ត្រី​សេដ្ឋកិច្ចសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍លើកទី៤៤ (AEM-៤៤) ដែលកំពុង​ប្រព្រឹត្តទៅនៅទីក្រុងសៀមរាប-កម្ពុជា។​
អាស៊ានឆ្ពោះទៅទីផ្សារពាណិជ្ជកម្មនិងវិនិយោគមួយឯកភាព។
នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះសម្ដេចហ៊ុនសែនបានសង្កត់ធ្ងន់ថាអាទិភាពជួរមុខរបស់សន្និសីទ គឺសំរេចឲ្យគោលដៅបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ២០១៥។         VOV-សន្និសីទចំនួន២ស្ដីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគក្នុងប្លុក ឆ្ពោះទៅ​គោលដៅប្រែក្លាយអាស៊ានទៅជាទីផ្សារពាណិជ្ជកម្មសេរីនិងវិនិយោគ ឯកភាពមួយទើបនឹងបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៧សីហា ក្នុងក្របខ័ណ្ឌ សន្និសីទ​រដ្ឋមន្ត្រី​សេដ្ឋកិច្ចសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍លើកទី៤៤ (AEM-៤៤) ដែលកំពុង​ប្រព្រឹត្តទៅនៅទីក្រុងសៀមរាប-កម្ពុជា។​ក្នុងបទថ្លែង មតិបើក AEM-៤៤មុននឹងបណ្ដា​សន្និសីទ​ទាក់ទិនជាច្រើនផ្សេងទៀត នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះសម្ដេចហ៊ុនសែន​បានសង្កត់ធ្ងន់ថាអាទិភាព ជួរមុខរបស់សន្និសីទគឺសំរេចឲ្យគោលដៅបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន នាឆ្នាំ២០១៥។ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម Vu Huy Hoang        រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម Vu Huy Hoang បានឲ្យ ដឹងថា នៅបណ្ដាសន្និសីទ​លើក​នេះ វៀតណាមសន្យារួមជាមួយបណ្ដាប្រទេស សមាជិកអាស៊ានអនុវត្តយ៉ាង​ម៉ឹងម៉ាត់ដំណើរការជំរុញសមាហរណកម្មដំបន់ អំពីសេដ្ឋកិច្ច។ រដ្ឋមន្ត្រី Vu Huy Hoang បានអះអាងថា បណ្ដាសមិទ្ធិអំពីសេដ្ឋកិច្ច សង្គមដែលវៀតណាម​ទទួលបានក្នុងរយៈពេល១៧ឆ្នាំកន្លងទៅគិតតាំងពីពេល ចូលជាសមាជិកអាស៊ានកាន់តែបានបង្ហាញនូវចរិតលក្ខណៈត្រឹមត្រូវនៃការ ជំរុញសមាហរណកម្ម​សេដ្ឋកិច្ចដំបន់។         “ជាច្បាស់ណាស់ថារាល់ប្រការនោះបានធ្វើឲ្យមុខម៉ាត់​សេដ្ឋកិច្ចរបស់ ប្រទេសជាតិផ្លាស់ប្តូរជាច្រើនតាមរយៈតំលៃប្រាក់ទំនិញទ្វេភាគីរវាង​វៀតណាម និងប្រទេសអាស៊ានចំនួន៩បានកើនឡើងជាបង្គួរក្នុងប៉ុន្មានឆ្នាំ​កន្លងទៅ។ ការ វិនិយោគរបស់បណ្ដាប្រទេសអាស៊ានដូចជាសឹង្ហបុរី ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី ចូលមកវៀតណាមក៏កើនយ៉ាងខ្លាំងដែរ។ តាមរយៈការចូល​ជា​សមាជិកអាស៊ាន យើងមានបន្ថែមបទពិសោធន៍ក្នុងការចរចារ ក្នុងការនាំចេញ​ផែនការមានទាក់ទិន ដល់សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ៕”