VOV WorldVOV World
អាស៊ានជំរុញយ៉ាងឆាប់ៗដំណើអនុម័តកិច្ចព្រមព្រៀងអាស៊ានស្តីពីគយ
07/06/2013 09:10
(VOVworld) – ក្នុងសម័យប្រជុំលើកទី ២២ អគ្គនាយកគយ នៃប្រទេសជាសមាជិកអាស៊ានចំនួន ១០ ដែលបានប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី ៤ ដល់ទី ៦ មិថុនា បណ្ដាតំណាងបានឯកភាពអំពី ការបន្តអនុវត្តបណ្ដាសកម្មភាពទាក់ទិនដល់គំរោងការណ៍យន្តការ ច្រកទ្វាតែមួយអាស៊ាននិងជំរុញយ៉ាងឆាប់ៗដំណើអនុម័តកិច្ចព្រម ព្រៀងអាស៊ានស្តីពីគយ។
អាស៊ានជំរុញយ៉ាងឆាប់ៗដំណើអនុម័តកិច្ចព្រមព្រៀងអាស៊ានស្តីពីគយ
(VOVworld) – ក្នុងសម័យប្រជុំលើកទី ២២ អគ្គនាយកគយនៃប្រទេសជាសមាជិក អាស៊ានចំនួន ១០ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ទី ៦ មិថុនាបណ្ដា តំណាងបានឯកភាពអំពីការបន្តអនុវត្តបណ្ដាសកម្មភាពទាក់ទិនដល់គំរោងការណ៍ យន្តការច្រកទ្វាតែមួយអាស៊ាននិងជំរុញយ៉ាងឆាប់ៗដំណើអនុម័តកិច្ចព្រមព្រៀង អាស៊ានស្តីពីគយ។ ក្នុងសម័យប្រជុំលើកនេះ ថៃត្រូវបានជ្រើសតាំងធ្វើជាប្រធាន នៃក្រុមការងារស្តីពីនាមវលីគយនិងរដ្ឋាករសម្របសម្រួលអាស៊ាន (AHTN) អាណត្តិ ២០១៣-២០១៥។ ក្រៅពីនោះ បណ្ដាអគ្គនាយកគយក៏បានបុកសករុបការងារនៃ គណៈកម្មាធិការសម្របសម្រួលគយ ក្រុមទទួលបន្ទុក បែបបទគយនិងបង្កលក្ខណៈ ងាយស្រួលសំរាប់សកម្មភាពពាណិជ្ជកម្ម ក្រុមទទួលបន្ទុកការបង្កើនសមត្ថភាពគយ និងគណៈកម្មាធិការអចិន្ត្រៃយ៍អំពីយន្តការ ច្រកទ្វាតែមួយអាស៊ាន (ASWSC) ផងដែរ។ ទន្ទឹមនឹងនោះ អគ្គនាយកគយរបស់ប្រទេសអាស៊ាននានាក៏បានជួបធ្វើការជាមួយ តំណាងនៃស្ថាប័ន្ធគយ របស់ចិន ជប៉ុន កូរ៉េខាងត្បូងនិងអង្គការគយពិភពលោក ទៀតផង៕