VOV WorldVOV World
អាស៊ាននិង ECO បង្កើនកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំង ក្លាថែមទៀត
02/10/2013 08:36
(VOVworld) – ប្រការនេះត្រូវបាននាំចេញក្នុងសន្និសីទ រដ្ឋមន្ត្រីនៃ បណ្ដាប្រទេសជាសមាជិកអាស៊ាននិងអង្គ ការសហប្រតិបត្តិការសេដ្ឋកិច្ច ECO លើកទី ១៣ ដែល កំពុងប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី ៦៨ មហា សន្និបាត អ.ស.ប.។
អាស៊ាននិង ECO បង្កើនកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំង ក្លាថែមទៀត
អាស៊ាននិង ECO បង្កើនកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀត។ (Image: Vietnam+) (VOVworld) – អាស៊ាននិង ECO បង្កើនកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀត។ ប្រការនេះត្រូវបាននាំចេញក្នុងសន្និសីទរដ្ឋមន្ត្រីនៃ បណ្ដាប្រទេសជាសមាជិកអាស៊ាន និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច ECO លើកទី ១៣ ដែលកំពុងប្រព្រឹត្តទៅក្នុងក្រប ខ័ណ្ឌសម័យប្រជុំលើកទី ៦៨ មហា សន្និបាត អ.ស.ប.។ ក្នុងសន្និសីទលើកនេះ អាស៊ាន និង ECO បានជូនដំណឹង ជាមួយគ្នាអំពីស្ថានភាពរួមនិងបំរែបំរួមថ្មីបំផុតក្នុងតំបន់វាយ តំលៃកិច្ចសហប្រ តិបត្តិការទ្វេភាគី ក៏ដូចជា ផ្លាស់ប្តូរអំពីទិសដៅអភិវឌ្ឍន៍នាអនាគតក្នុង ទំនាក់ ទំនង អាស៊ាន- ECO។ បណ្ដារដ្ឋមន្ត្រីក៏បានពិភាក្សាអំពីលទ្ធភាពធ្វើវិសោធនកម្ម អនុស្សរណៈ (MoU) ដែលលេខាធិការដ្ឋានអាស៊ាននិង ECO បានចុះហត្ថលេខា ក្នុងឆ្នាំ ២០០៦ សំដៅឆ្លើយតបនឹងសំណូមពរសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ អភិវឌ្ឍន៍ឲ្យកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឈរលើការយល់ ដឹងអំពីតួនាទីដ៏សែនសំខាន់នៃមណ្ឌលឯកជនក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគអន្តរ តំបន់បណ្ដារដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការបង្កលក្ខណៈជួបប្រាស្រ័យ ល្អជាងរវាងមណ្ឌលឯកជននិងអង្គភាពអាជីវកម្ម ផងដែរ៕

More