អាស៊ាននិងចិនសន្យាអនុវត្ត DOC ដោយគ្រប់គ្រាន់
03/11/2012 08:51
(VOVworld) – នាថ្ងៃទី ២ វិច្ឆិកា នៅរាជធានី ភ្នំពេញ (កម្ពុជា) ក្នុងឱកាសរំលឹកខួប អនុស្សារវរីយ៍លើកទី ១០ ទិវាចុះហេត្ថលេខាលើសេចក្តីថ្លែងការស្តីពីក្រម ប្រតិបត្តិ សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) សិក្ខាសាលាមន្ត្រីជាន់ខ្ពស់របស់ សមាគមបណ្ដា ប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) ជាមួយចិន បានបញ្ចប់ ប្រកបដោយជោគជ័យ បន្ទាប់ពី ២ ថ្ងៃធ្វើការ។

(VOVworld) – នាថ្ងៃទី ២ វិច្ឆិកា នៅរាជធានី ភ្នំពេញ (កម្ពុជា) ក្នុងឱកាសរំលឹកខួប អនុស្សារវរីយ៍លើកទី ១០ ទិវាចុះហេត្ថលេខាលើសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិ សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) សិក្ខាសាលាមន្ត្រីជាន់ខ្ពស់របស់ សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) ជាមួយចិន បានបញ្ចប់ ប្រកប ដោយជោគជ័យ បន្ទាប់ពី ២ ថ្ងៃធ្វើការ។ ភាគីទាំង ២ បានឯកភាពអនុវត្តសេចក្តី ថ្លែងការនេះយ៉ាងគ្រប់គ្រាន់និងមានប្រសិទ្ធភាព សំដៅ រក្សារសន្តិភាពនិងស្ថិរភាព ក្នុងតំបន់។ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោកស្រី សៀង រដ្ឋចាវី បាន ឲ្យដឹងថា៖ បណ្ដាតំណាងចូលរួមសិក្ខសាលានេះ បានពិភាក្សារផ្លាស់ប្តូរទស្សនៈ របស់ខ្លួនយ៉ាងសកម្មនិងស្មោះត្រង់។ តាមសេចក្តីប្រកាសសារព័ត៌មានដែលបាន នាំចេញបន្ទាប់ពីសិក្ខាសាលានេះ ឲ្យដឹងថា៖ អាស៊ាននិងចិន សង្កត់ធ្ងន់ទៅលើ សារៈសំខាន់របស់ការអនុវត្តរាល់សកម្មភាពទាក់ទិនដល់ DOC សំដៅជំរុញទំនុក ទុកចិត្ត តាមរយៈនោះបង្កើតមូលដ្ឋានសំរាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំង ២ ជាពិសេសគឺបញ្ហានៅសមុទ្រខាងកើត៕ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោកស្រី សៀង រដ្ឋចាវី (Image: Internet)
Related





