អាស៊ាននិងអាល្លឺម៉ង់ឆ្ពោះទៅទំនាក់ទំនងសម្ព័ន្ធភាពយុទ្ធសាស្ត្រ
09/02/2013 08:42
(VOVworld) – ក្នុងជំនួបជាមួយអគ្គលេខាធិការសមាគមបណ្ដា ប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) នៅទីស្នាក់ការលខាធិការដ្ឋាន អាស៊ាននៅឥណ្ឌូណេស៊ី ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅឥណ្ឌូណេស៊ី លោក Georg Witschel បានអះអាងនូវការសន្យារបស់រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការគាំទ្រដំណើការធ្វើ សមហរណកម្មឆ្ពោះទៅសហគមន៍រួមអាស៊ាននាឆ្នាំ ២០១៥ ជាថ្មីម្តង់ទៀត។

(VOVworld) – ក្នុងជំនួបជាមួយអគ្គលេខាធិការសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) នៅទីស្នាក់ការលខាធិការដ្ឋានអាស៊ាននៅឥណ្ឌូណេស៊ី ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅឥណ្ឌូណេស៊ី លោក Georg Witschel បានអះអាងនូវការសន្យារបស់រដ្ឋាភិបាល អាល្លឺម៉ង់ ក្នុងការគាំទ្រដំណើការធ្វើ សមហរណកម្មឆ្ពោះទៅសហគមន៍រួមអាស៊ាននាឆ្នាំ ២០១៥ ជាថ្មីម្តង់ទៀត។ ឯក អគ្គរដ្ឋទូតអាល្លឺម៉ង់បានឲ្យដឹងថា៖ ក្រសួងសហប្រតិបត្តិការ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ អាល្លឺម៉ង់ បានសន្យាផ្តល់ប្រាក់ជំនួយស្មើនឹង ៦ លានអឺរ៉ូ ដើម្បី បន្ថយគំលាត អភិវឌ្ឍន៍រវាង កម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាម ជាមួយប្រទេសជា សមាជិក ចំនួន ៦ ផ្សេងៗក្នុងប្លុក។ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Georg Witschel បាន លើកច្បាស់ថា៖ កិច្ចសហប្រតិបត្តិការពោលខាងលើ ក៏ដូបជា ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Guido Westerwelle នៅលេខាធិការដ្ឋានអាស៊ាន នាដើមសប្តាហ៍ខាងមុខ នឹងកូសសម្គាល់ការ បោះជំហានដ៏សែនសំខាន់ ក្នុងទំនាក់ទំន ងអាស៊ាននិងអាល្លឺម៉ង់ ដើម្បីនាំទំនាក់ ទំនងរវាងភាគីទាំង ២ ក្លាយទៅជាទំនាក់ទំនង សម្ព័ន្ធភាពយុទ្ធសាស្ត្រ៕
Related






