VOV WorldVOV World
អាស៊ាននឹងជួបចរចារជាមួយចិនអំពីបញ្ហានៅសមុទ្រខាងកើតក្នុងឋានៈជាប្លុកមួយ
26/04/2013 08:22
(VOVworld) – ក្នុងសេចក្តីថ្លែងការណ៍របស់ប្រធាននៃ សន្និសីទជាន់ខ្ពស់អាស៊ានលើក ទី ២២ ដែលបាននាំ ចេញ នាថ្ងៃទី ២៥ មេសា បណ្ដាថ្នាក់ដឹកនាំនៅអាស៊ី-អាគ្នេយ៍បានអះអាងឡើងវិញនូវសារៈសំខាន់នៃសន្តិភាព ស្ថិរភាពនិងសន្តិសុខនាវាចរណ៍នៅសមុទ្រខាងកើត ក៏ដូចជា បណ្ដាការសន្យារួមក្នុងក្របខ័ណ្ឌសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិ សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) សំដៅធានារការដោះស្រាយ រាល់ជំលោះដោយសន្តិវិធី សមសប្រទៅនឹងច្បាប់អន្តរជាតិ ជាពិសេសគឺ អនុសញ្ញានៃ អ.ស.ប.ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។
អាស៊ាននឹងជួបចរចារជាមួយចិនអំពីបញ្ហានៅសមុទ្រខាងកើតក្នុងឋានៈជាប្លុកមួយ
(VOVworld) – ក្នុងសេចក្តីថ្លែងការណ៍របស់ប្រធាននៃសន្និសីទជាន់ខ្ពស់អាស៊ាន លើក ទី ២២ ដែលបាននាំចេញ នាថ្ងៃទី ២៥ មេសា បណ្ដាថ្នាក់ដឹកនាំនៅអាស៊ី-អាគ្នេយ៍បានអះអាងឡើងវិញនូវសារៈសំខាន់នៃសន្តិភាពស្ថិរភាពនិងសន្តិសុខ នាវាចរណ៍នៅសមុទ្រខាងកើត ក៏ដូចជា បណ្ដាការសន្យារួមក្នុងក្របខ័ណ្ឌសេចក្តី ថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) សំដៅ ធានារការដោះស្រាយរាល់ជំលោះដោយសន្តិវិធី សមសប្រទៅនឹងច្បាប់អន្តរជាតិ ជាពិសេសគឺ អនុសញ្ញានៃអ.ស.ប.ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។  អាស៊ាន និងចិនក៏បានឯកភាពជំរុញការចរចារអំពីក្រមប្រតិបត្តិតំបន់នៅសមុទ្រ ខាងកើត  (COC) ផងដែរ។ ឆ្លើយតបសម្ភាសហ៍នៃមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅ ខាងក្រៅ សន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២២ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានលើកច្បាស់ថា៖ “បញ្ហានៅសមុទ្រខាងកើតត្រូវដោះស្រាយ រវាងបណ្ដា ប្រទេសទាក់ទិន។ ប៉ុន្តែ យើងត្រូវពិនិត្យមើលផលប្រយោធន៍នៃភាគី នានា ក៏ដូចជា សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ អាស៊ានជានិច្ចកាលមានសុឆ័ន្ទៈ និង ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយចិនអំពីបញ្ហាលើសមុទ្រខាង កើត។” អគ្គលេខាធិការ Le Luong Minh ក៏បានសង្កត់ធ្ងន់ថែមទៀតថា៖ អាស៊ាន នឹងជួបចរចារជាមួយចិនអំពីបញ្ហានៅសមុទ្រខាងកើតក្នុងឋានៈជាប្លុកមួយ។ ស្តីពីបញ្ហានេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Quang Vinh បានអះអាង​ ថា៖ “កាលពីខែ វិច្ជការ​ ឆ្នាំ ២០១១ អាស៊ានបានពិភាក្សាអំពីបណ្ដាខ្លឹមសារស្នូល នៃ COC ដើម្បីត្រៀមរៀបចំជួបចរចារជាមួយចិន។ អាស៊ានក៏បានម្ចាសការ ជំរុញការពិគ្រោះយោបល់ជាមួយភាគីចិនផងដែរ។ ក្នុងឆ្នាំ ២០១២ អាស៊ាន បានមាន បណ្ដាការពិគ្រោះយោបល់នៅថ្នាក់ SOM មិនផ្លូវការជាមួយចិន អំពីក្រម ប្រតិបត្តិនេះ។ អាស៊ានពិនិត្យឃើញថា៖ ត្រូវជំរុញការកសាង COC យ៉ាងឆាប់ៗ ក្នុងកាលៈទេ សៈនាបច្ចុប្បន្ន៕” បានដឹងថា៖ រដម្ឋមន្ត្រីនៃបណ្ដាប្រទេសអាស៊ាននឹងរៀបចំកិច្ចប្រជុំមួយមុនពេល អាស៊ាននឹងជួប ចរចារជាមួយចិនអំពីបញ្ហានៅសមុទ្រខាងកើតក្នុងឋានៈជាប្លុកមួយ។ (Image: Vietnamplus+) ដំណើរការជួបចរចារជាមួយចិនអំពីបញ្ហាលើសមុទ្រខាងកើតនាចុងឆ្នាំ ២០១៣៕