អាស៊ានបានសំរេចពង្រាងក្រមសិលធម៍នៃបញ្ហាសមុទ្រខាងកើត COC។
25/05/2012 10:53
VOV-បណ្ដាមន្ត្រីជាន់ខ្ពស់របស់សមាគមន៍បណ្ដា ប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) នាថ្ងៃទី២៤ឧសភា បានសំរេចពង្រាងបណ្ដាចំណុចសំខាន់ៗដើម្បីកសាង ក្រមសិលធម៍នៃបញ្ហាសមុទ្រខាងកើត COC។

អាស៊ានបានសំរេចពង្រាងក្រមសិលធម៍នៃបញ្ហាសមុទ្រខាងកើត COC។ VOV-បណ្ដាមន្ត្រីជាន់ខ្ពស់របស់សមាគមន៍បណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) នាថ្ងៃទី២៤ឧសភាបានសំរេចពង្រាងបណ្ដាចំណុចសំខាន់ៗដើម្បី កសាងក្រមសិលធម៍នៃបញ្ហាសមុទ្រខាងកើត COC។ រដ្ឋលេខាធិការក្រសួង ការបរទេសកម្ពុជាសឿងរដ្ឋចាវី ជាអ្នកដែលកាន់តួនាទីអធិបតីសន្និសីទមន្ត្រី ជាន់ខ្ពស់អាស៊ានលើកទី៧ដែលបានរៀបចំនៅប្រទេសកម្ពុជា បានឲ្យដឹងថា ពង្រាងច្បាប់នេះនឹងបានដាក់ជូនរដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសអាស៊ាន ដើម្បីដាក់ចេញការសំរេចចុងក្រោយនៅសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាននាខែ កក្កដាខាងមុខ។ ប្រសិនបើត្រូវបានអនុម័ត អាស៊ាននឹងដំណើរការចរចារជា មួយចិន។ លោកស្រី សឿងរដ្ឋចាវីបានវាយតំលៃថាការដែលសំរេចពង្រាង ច្បាប់នេះជាលទ្ធផលសកម្ម ទន្ទឹមនឹងនោះសង្កត់ធ្ងន់ថា ក្រមសិលធម៍សំ រាប់ភាគីមានអត្ថន័យសំខាន់ក្នុងការជំរុញសន្តិភាពនិងស្ថិរភាពនៅដំបន់ក៏ ដូចជាបង្កើនចំណង់មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយចិន៕
Related






