VOV WorldVOV World
អាវផាយវៀតណាមមានចំណាប់អារម្មណ៍នៅការប្រឡងបវកញ្ញាឯកពិភពលោក២០១៣
04/11/2013 09:27
Vovworld-ទំព័រវ៉ែបមានកិត្យានុភាពអំពីការប្រឡងបវកញ្ញា Missosology បានដាក់​ចេញសម្លៀកបំពាក់ចំនួន៥ស្អាតបំផុតក្នុងការប្រឡងបវកញ្ញាឯកពិភពលោក (Miss Universe 2013)។
អាវផាយវៀតណាមមានចំណាប់អារម្មណ៍នៅការប្រឡងបវកញ្ញាឯកពិភពលោក២០១៣
អាវផាយវៀតណាមមានចំណាប់អារម្មណ៍នៅការប្រឡងបវកញ្ញាឯកពិភពលោក២០១៣ (VOV)         Vovworld-ទំព័រវ៉ែបមានកិត្យានុភាពអំពីការប្រឡងបវកញ្ញា Missosology បាន ដាក់​ចេញសម្លៀកបំពាក់ចំនួន៥ស្អាតបំផុតក្នុងការប្រឡងបវកញ្ញាឯកពិភពលោក (Miss Universe 2013)។ តាមនោះសម្លៀកបំពាក់អាវផាយយកប្រធានបទពី​ផ្កា​ឈូក របស់​បេក្ខជន​វៀតណាម Truong Thi May បានឈរលំដាប់ថ្នាក់ទី១ក្នុង​បញ្ជី​រាយ នាម​នេះនិង​ត្រូវ​បានវាយតំលៃជាសម្លៀកបំពាក់មានចំណាប់អារម្មណ៍ខ្លាំងបំផុត​ដែលទស្សនិកជនមិនអាច​រំលងបាន។ នាយប់ថ្ងៃទី៣វិច្ឆិកា នៅរដ្ឋធានីមូស្គូ សហព័ន្ធរុស្ស៊ី ក្នុងក្របខ័ណ្ឌការ​ប្រឡង​​​បវកញ្ញា​ឯកពិភពលោកឆ្នាំ២០១៣បាន ប្រព្រឹត្តទៅកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណី។ Truong Thi May បានបង្ហាញ គឺអាវផាយប្រពៃណីវៀត​ណាមធ្វើដោយ​អ្នកបង្កើតម៉ូត Thuan Viet។ Truong Thi May បានចែករំលែក​នូវ​ការ​រំភើប​ចិត្ត​របស់​ខ្លួនថា៖         “ខ្ញុំមានមោទនភាពជានារីវៀតណាម១រូប។ ខ្ញុំជានិច្ចកាល​សង្ឃឹម​និង​ខំប្រឹង ប្រែង។ នារីវៀតណាមម្នាក់ៗមានសម្រស់មួយនិងមានឧត្តមភាព​ដោយ​ឡែក​មួយ ខ្ញុំនឹងខំប្រឹងប្រែងពង្រីកឧត្តមភាព​របស់​ខ្លួន។ ខ្ញុំមោទនភាពជា​មួយ​អក្សរពីរវៀត ណាម។ ខ្ញុំសង្ឃឹមថាជនគ្រប់រូបបន្ត​គាំទ្រ​ខ្ញុំ៕”