នៅរសៀលថ្ងៃទី១១ ខែឧសភា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ប្រធានគណៈកម្មាធិការរដ្ឋាភិបាលដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងគម្រោងអភិវឌ្ឍន៍កម្មវិធីទិន្នន័យលើប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់អេឡិចត្រូនិក ដើម្បីបម្រើដល់ការផ្លាស់ប្តូរឌីជីថលជាតិក្នុងដំណាក់កាលឆ្នាំ២០២២-២០២៥ ចក្ខុវិស័យដល់ឆ្នាំ២០៣០ (ហៅកាត់ថាគម្រោងលេខ៦) បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី៣នៃគណៈកម្មាធិការដឹកនាំក្នុងឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យជំរុញយ៉ាងខ្លាំងក្លានូវគំរូ "ត្រីភាគី"៖ រដ្ឋ - វិទ្យាស្ថាន/សាកលវិទ្យាល័យ - សហគ្រាស ដើម្បីដោះសោធនធានសម្រាប់ការស្រាវជ្រាវ ការអភិវឌ្ឍ និងការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការផ្លាស់ប្តូរគ្រប់ជ្រុងជ្រោយ។ ធានាការតភ្ជាប់ និងការចែករំលែកទិន្នន័យដ៏រលូន សំដៅបង្កើនប្រសិទ្ធភាពអភិបាលកិច្ចជាតិ និងផ្តល់ភាពងាយស្រួលអតិបរមាសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម។ លោកនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖

“អភិវឌ្ឍន៍បច្ចេកវិទ្យាយុទ្ធសាស្ត្រយ៉ាងខ្លាំងក្លា និងសម្រេចបានលទ្ធផលជាក់ស្តែងក្នុងឆ្នាំ ២០២៦ មិនមែនគ្រាន់តែធ្វើតាមនិន្នាការនោះទេ។ ផ្លាស់ប្តូរពីការស្រាវជ្រាវដោយគ្មានការផ្ដោតសំខាន់ ទៅជាការបញ្ជាទិញ ជាមួយនឹងផលិតផលជាក់លាក់ ទីផ្សារជាក់លាក់ និងយន្តការហិរញ្ញវត្ថុជាក់លាក់ ដោយទទួលយកហានិភ័យដែលគ្រប់គ្រងបាន”៕