ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ។ |
យោងតាមបណ្ដាអ្នកជំនាញចាត់ទុកថា វៀតណាមមានយុទ្ធសាស្ត្រជាតិដ៏ ល្អបង្គួរ អំពីឧស្សាហកម្មនិយាយរួមនិងឧស្សាហកម្មសម្ភារៈនិយាយដោយឡែក ប៉ុន្តែ ខ្វះការវិនិយោគ ខ្វះការជួយសម្រួលដល់ការរៀបចំអនុវត្តន៍ ហើយខ្វះការដឹកនាំយ៉ាង ប្ដូរផ្ដាច់ក្នុងការអនុវត្ត ការត្រួតពិនិត្យនិងការវាយតម្លៃ។ ហេតុដូច្នេះ ដំបូងបង្អស់គឺ ចាំបាច់ត្រូវត្រួតពិនិត្យឡើងវិញនូវយន្តការ គោលនយោបាយស្ដីពីវិស័យនេះដើម្បី មានការកែសម្រួលឲ្យបានសមស្រប ព្រមទាំងជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិ ការជាមួយប្រទេសដទៃ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស អភិវឌ្ឍន៍សម្ភារៈសម្រាប់ វិស័យសំខាន់ៗ ផងដែរ។ លោក Tran Tuan Anh ប្រធានគណៈកម្មការសេដ្ឋកិច្ច មជ្ឈឹម បានសង្កត់ធ្ងន់ថា៖
“យើងកំពុងឈានចូលដំណាក់កាលអភិវឌ្ឍថ្មី ដ៏សែនសំខាន់ ដែលទាមទារឲ្យ មានការផ្លាស់ប្ដូរថ្មីអំពីការត្រិះរិះនិងសកម្មភាព ព្រមទាំងការប្ដេជ្ញាចិត្តខ្ពស់ទៀតផង។ នៅចំពោះមុខតម្រូវការអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មី ក្នុងបរិបទនៃការប្រកួត ប្រជែងអន្តរជាតិកាន់តែខ្លាំងឡើងៗ ដោយការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជំនាន់ថ្មី និងការជះឥទ្ធិពលដោយបដិវត្តន៍ឧស្សាហកម្មលើក ទី៤នាបច្ចុប្បន្ន វៀតណាម ត្រូវតែមានវិធីត្រិះរិះនិងវិធីអភិក្រមថ្មី ក្នុងការអភិវឌ្ឍប្រភពធនធានមនុស្សផ្នែកឧស្សហ កម្មសម្ភារៈនាពេលខាងមុខ”៕





