អេហ្ស៊ីបបង្កើតគណៈកម្មាធិការស៊ើបអង្កេតរឿងហេតុអំពើហឹង្សា
18/12/2013 09:11
(VOVworld)-នាថ្ងៃទី១៧ធ្នូ រដ្ឋាភិបាលអេហ្ស៊ីបបាន បង្កើតគណៈកម្មាធិការ១ សំដៅស្វែងរកការពិតអំពី រឿងហេតុអំពើហឹង្សា

និស្សិតគាំទ្រMBប៉ះទង្គិចជាមួយប៉ូលីសនាថ្ងៃទី១១ធ្នូ (រូបថតៈ AFP/TTXVN) (VOVworld)-នាថ្ងៃទី១៧ធ្នូ រដ្ឋាភិបាលអេហ្ស៊ីបបានបង្កើតគណៈកម្មាធិការ១សំដៅ ស្វែងរកការពិតអំពីរឿងហេតុអំពើហឹង្សា ក្រោយបាតុកម្មប្រឆាំង រដ្ឋាភិបាលនាថ្ងៃទី ៣០មិថុនា ដែលបណ្តាលឲ្យដួលរលំរដ្ឋអំណាចរបស់អតីត ប្រធានាធិបតី Mohamed Morsi ។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជាបណ្តោះអាសន្នអេហ្ស៊ីប Mohamed Amin al-Mahdy បានឡើងសម្លេងថ្កោលទោសក្រុមនយោ បាយឥស្លាមមួយចំនួន ក្នុងនោះមានក្រុមភាតរៈឥស្លាម (MB) គឺបង្កការរារាំង រាល់ជំនួបសន្ទនាដែលគ្រោង នឹងបង្កើតឡើងការសម្រុះសម្រួលជាក់ស្តែង។ ក្នុងថ្ងៃដ៏ដែល និស្សិតរាប់សិបនាក់ដែលគំាទ្រអតីតប្រធានាធិបតី Mohamed Morsi ត្រូវរងរបួស ក្នុងបាតុកម្មប្រឆំាងរដ្ឋអំណាចបណ្តោះអាសន្នក្នុងមហាវិទ្យា ល័យជាច្រើននៅអេហ្ស៊ីប។ ។ បាតុករបានវាយប្រហារទៅលើ កម្លាំងសន្តិសុខ ហ៊ុំព័ទ្ធផ្លូវគមនាគម និងឡើកបដាប្រឆាំងជំទាស់កងទ័ព ប៉ូលីសនិងពង្រាងរដ្ឋ ធម្មនុញ្ញដែលនឹងអនុម័តប្រជាមតិនាពេលខាង មុខ៕
Related






