អគ្គនាយកទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិមានជំនួបសន្ទនាជាមួយមជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់
22/05/2012 10:09
ទីភ្នាក់ងារសារព័ត៍មាន ISNA របស់អ៊ីរ៉ង់ បានជូនដំណឹងថា៖ អគ្គនាយក ទីភ្នាក់ងារ ថាមពល បរមាណូ អន្តរជាតិ (IAEA) Yukia Amano បានមានជំនួបសន្ទនា ជាមួយ មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់ របស់អ៊ីរ៉ង់ ក្នុងក្របខ័ណ្ឌ នៃដំណើបំពេញទស្សនកិច្ច ក្នុង រយះពេល 1ថ្ងៃ នៅ tehran របស់លោក នាថ្ងៃទី 21 ឧសភា

អគ្គនាយក ទីភ្នាក់ងារ ថាមពល បរមាណូ អន្តរជាតិ (IAEA) Yukia Amano (http://giaoduc.net.vn) ទីភ្នាក់ងារសារព័ត៍មាន ISNA របស់អ៊ីរ៉ង់ បានជូនដំណឹងថា៖ អគ្គនាយក ទីភ្នាក់ងារ ថាមពល បរមាណូ អន្តរជាតិ (IAEA) Yukia Amano បានមានជំនួបសន្ទនា ជាមួយ មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់ របស់អ៊ីរ៉ង់ ក្នុងក្របខ័ណ្ឌ នៃដំណើបំពេញទស្សនកិច្ច ក្នុង រយះពេល 1ថ្ងៃ នៅ tehran របស់លោក នាថ្ងៃទី 21 ឧសភា។ នៅទីនេះ លោក Yukia Amano បានមានជំនួបសន្ទនា ជាមួយ នាយក ស្ថាប័នថាមពល នុយក្លេអ៊ែរ អ៊ីរ៉ង់ Fereydoun Abbasi – Davani ប៉ុន្តែ មិនដឹងច្បាស់អំពីខ្លឹមសារពិភាក្សារ របស់ភាគីទាំង ពីរទេ។ តាមផែនការ លោក Yukia Amano ក៏មានជំនួបសន្ទនាជាមួយ ប្រធានក្រុមអ្នកចរចារនុយក្លេអ៊ែរ អ៊ីរ៉ង់ Saeed Jalili និង រដ្ឋមន្ត្រីការបរទេស នៃប្រទេសម្ចាស់ផ្ទះ Ali Akbar Salehi ។ មជ្ឈដ្ឋានអ្នកការទូត បានវាយតំលៃថា បណ្ដាជំនួបសន្ទនានេះ អាច នាំដល់កិច្ចព្រមព្រៀងមួយ បើកទូលាយសកម្មភាពអធិការកិច្ច នៅបណ្ដាមូលដ្ឋាន នុយក្លេអ៊ែរ របស់អ៊ីរ៉ង់៕
Related





