VOV WorldVOV World
អគ្គលេខា Nguyen Phu Trong ជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភាប៊ែលហ្សីក។
19/01/2013 07:18
VOV-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅ ព្រះរាជាណាចក្រប៊ែលហ្សីក នាថ្ងៃ​ទី១៨មករា នៅ ទីស្ដីការរដ្ឋសភាប៊ែលហ្សីក អគ្គលេខា Nguyen Phu Trong បាន​ជួបសន្ទនាជាមួយប្រធានរដ្ឋសភាប៊ែលហ្សីក Andre Flahaut និងប្រធាន​ព្រឹទ្ធសភា​លោកស្រី Sabine Baronne De Bethune។
អគ្គលេខា Nguyen Phu Trong ជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភាប៊ែលហ្សីក។
អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាប៊ែលហ្សីក Andre Flahaut និងប្រធានព្រឹទ្ធសភាលោកស្រី Sabine Baronne De Bethune។         VOV-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រប៊ែលហ្សីក នា ថ្ងៃ​ទី១៨មករា នៅទីស្ដីការរដ្ឋសភាប៊ែលហ្សីក អគ្គលេខា Nguyen Phu Trong បាន​ជួបសន្ទនាជាមួយប្រធានរដ្ឋសភាប៊ែលហ្សីក Andre Flahaut និងប្រធាន​ព្រឹទ្ធ សភា​លោកស្រី Sabine Baronne De Bethune។ នៅពិធីជួបសន្ទនាជាមួយ អគ្គលេខា Nguyen Phu Trong ប្រធានរដ្ឋសភាប៊ែលហ្សីក Andre Flahaut បានសង្កត់ ធ្ងន់​ថា៖         “ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរសភារវាងប្រទេសទាំងពីរក៏ជាឱកាស​ដើម្បីយើងផ្លាស់ប្តូរអំពីបញ្ហារដ្ឋធម្មនុញ្ញ ការតុល្យភាពសិទ្ធិអំណាច ក៏ដូចជាការ​ដែលប្រទេសយើងទាំងពីរត្រូវកសាងឯកសារច្បាប់សមស្របជាងនឹងស្ថានភាព​ជាក់ស្ដែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ដំណើរទស្សនកិច្ចរបស់លោកនៅ ​ប៊ែល​ហ្សីក​បានកត់សម្គាល់របត់ប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំង ពីរ។”         រីឯអគ្គលេខា Nguyen Phu Trong បានអះអាងថា​វៀតណាមគោរពនិងចង់ឲ្យ​បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប៊ែលហ្សីក ជាប្រទេសមាន​ តួនាទី​សំខាន់នៅទ្វិបអ៊ឺរុបនិងលើពិភពលោក ដៃគូរសំខាន់របស់វៀតណាមក្នុង​ សហភាពអ៊ឺរុប (EU)។ អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ​ អគ្គលេខា Nguyen Phu Trong បានអះអាងថា៖         “នេះជាទំនាក់ទំនងដែលបានសាកល្បងតាមរយៈពេលវេលា ដំណាក់កាល​អភិវឌ្ឍន៍ជាច្រើនក្នុងប្រវត្តិសាស្ត្រនៃប្រទេសនីមួយៗ។ ឥឡូវនេះទំនាក់ទំនង​វៀត ណាម-ប៊ែលហ្សីកបានអភិវឌ្ឍន៍លើកំពស់ថ្មីទាំងអំពីថ្នាក់សហព័ន្ធ ថ្នាក់ដំបន់ ថ្នាក់​សហគមន៍និងដំបន់។” អគ្គលេខា Nguyen Phu Trong បានមកទស្សនាសាលាក្រុងរដ្ឋធានីBrussel និងជួបសន្ទនាជាមួយទេសាភិបាលFreddy Thielemans។         មុននោះ អគ្គលេខា Nguyen Phu Trong បានមកទស្សនាសាលាក្រុងរដ្ឋធានី​ Brussel និងជួបសន្ទនាជាមួយទេសាភិបាល​Freddy Thielemans។ អគ្គលេខា Nguyen Phu Trong ចង់ឲ្យក្រុង Brussel ជំរុញននិងបង្កលក្ខណៈដើម្បីអង្គភាព​អាជីវកម្ម​ក្រុង Brussel មកវៀតណាមស្វែងយល់ទីផ្សារជំរុញវិនិយោគអាជីវកម្ម​ជួយឧបត្ថម្ភ វៀតណាមបណ្ដុះបណ្ដាលប្រភពធនធានមនុស្សគុណភាពខ្ពស់។ អគ្គលេខា Nguyen Phu Trong បានស្នើរក្រុង Brussel បង្កលក្ខណៈដើម្បីភាគីទាំង​ពីរសហការ រៀបចំដ៏ជោគជ័យសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវា​បង្កើតទំនាក់ ទំនងការទូតក្នុងឆ្នាំ២០១៣៕

More