VOV WorldVOV World
អគ្គលេខា Nguyen Phu Trong បញ្វប់ដំណើរទស្សនកិច្ចនៅគុយបា
13/04/2012 08:31
បញ្ចប់ដំណើរទស្សនកិច្ចនៅគុយបា អគ្គលេខា Nguyen Phu Trong មានផ្ញើសារលិខិត១ច្បាប់ចូន ចំពោះ នាយឧត្តសេនីយ៍ Raul Castro Ruz លេខាទី ១គណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនិស្ត គុយបា។
អគ្គលេខា Nguyen Phu Trong បញ្វប់ដំណើរទស្សនកិច្ចនៅគុយបា
ក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅគុយបារបស់អគ្គលេខាគណៈកម្មាធិការ បក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៨ ដល់ទី ១២ មេសា ថ្នាក់ដឹកនាំនៃបក្សទាំង២ រដ្ឋទាំង២ បានចេញសេចក្តីថ្លែងការរួម វៀតណាម – គុយបា ដោយអះអាងថា៖ បន្តពង្រឹងទំនាក់ទំនងនយោបាយ ជំរុញទំ នាក់ទំនងសហប្រតិបត្តិការ  រវាងបក្សទាំង២ រដ្ឋទាំង២និងប្រជាជននៃប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត។បញ្ចប់ដំណើរទស្សនកិច្ចនៅគុយបា អគ្គលេខា Nguyen Phu  Trong មានផ្ញើសារលិខិត១ច្បាប់ចូនចំពោះ នាយឧត្តសេនីយ៍ Raul Castro Ruz លេខា ទី១គណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនិស្តគុយបា។ដោយបញ្ចាក់គណៈប្រតិភូជាន់ ខ្ពស់វៀតណាមមានសប្បាយរីករាយយ៉ាងក្រែឡែងចំពោះលទ្ធផលល្អប្រសើរនៃ ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណៈរដ្ឋគុយបា។ ព្រមទាំងអះអាងថា៖ លទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកដ៏សំខាន់ចូលក្នុងការពូនជ្រុំទំ នាក់ទំនងសាមគ្គីភាពមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំង២រដ្ឋទាំង ២និង ប្រជាជាតិទាំង២វៀតណាមនិងគុយបាឲ្យកាន់តែអភិវឌ្ឍន៏ឲ្យខ្លាំងក្លាថែមទៀត។ ក្រោមការដឹកនាំដ៏ឈា្លសវៃរបស់បក្សកុម្មុនិស្តគុយបា ជូនពរប្រជាជនគុយបាជាបង ប្អូន ទទួលសម្ឋិទ្ធដ៏ធំធេងជាច្រើនថែមទៀតក្នុងបុព្វហេតុបដិវត្តកសាងនិងការពារ មាតុប្រទេសគុយបា សង្គមនិយមន៍។ សូមប្រសិទញ្ធពរឲ្យទំនាក់ទំនងសមមិត្តភាតរៈ រវាងបក្សទាំង២ រដ្ឋទាំង២ និងប្រជាជាតិទាំង២ វៀតណាម – គុយបា ឲ្យកាន់តែស្រស់ បំព្រង រឹងមាំស្ថិតស្ថេចីរភាព៕ អគ្គលេខា Nguyen Phu Trong និងលេខាទី១គណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនិស្តគុយបា​ ​​ Raul Castro Ruz ។​​ (Image: VOVonline) ក៏ក្នុងដំណើរទស្សនកិច្ចនេះដែរ នារសៀលថ្ងៃទី ១១ មេសា អគ្គលេខា Nguyen Phu Trong បានមកសាកសួរសុខទុក អគ្គមគ្គុទ្ទេសរបស់បដិវត្តនិងប្រជាជនគុយបាលោក Fidel Castro។ អគ្គលេខាបានជូនដំនឹងជមួយអគ្គមគ្គុទ្ទេស Fidel Castro អំពីស្ថានភាព នៅវៀតណាម និងលទ្ធផលរបស់ការចរចារជាមួយ ប្រធាន Raul Castro Ruz លេខាទី ១ គណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនិស្តគុយបា និងអះអាងថា៖ បក្សរដ្ឋនិងប្រជាជន វៀតណាម នឹងធ្វើអស់ពិកំលាំងកាយចិត្ត រួមជាមួយបក្ស រដ្ឋនិងប្រជាជនគុយបាបង ប្អូន នាំទំនាក់ទំនងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀត ណាមនិងគុយបាអភិវឌ្ឍន៍ ដោយឥតឈូប់ឈរ។ អគ្គមគ្គុទ្ទេសក៍ Fidel Castro បាន សម្តែងនូវការយកចិត្តទូកដាក់និងវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅគុយបា របស់អគ្គលេខា Nguyen Phu Trong។ ភាគីទាំង២បានសង្កត់ធ្ងន់ទៅលើ ការបង្កើនអប់ រំជំនាន់វ័យ ក្មេងនៃប្រទេសទាំង២ អំពីប្រពៃណីបដិវត្តន៍ ទំនាក់ទំនងល្អប្រសើ រវាង វៀតណាម និងគយុបា។ បន្ទាប់ពីនោះ អគ្គលេខា Nguyen Phu Trong និងគណៈប្រតិភូ ជាន់ខ្ពស់ វៀតណាម បានចេញដំណើរវិលត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរ ទស្សនកិច្ចមិត្តភាពជា ផ្លូវការនៅគុយបា ប្រកបដោយជោគជ័យ៕